មនុស្សប្រុសដែលអាត្មានិយមក្នុងរឿងស្នេហាតែងតែធ្វើរឿងទាំងនេះ
- 2017-07-02 03:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសដែលអាត្មានិយមក្នុងរឿងស្នេហាតែងតែធ្វើរឿងទាំងនេះ
ក្នុងទំនាក់ទំនងស្នេហារបស់មនុស្ស ២ នាក់តែងតែចង់ឲ្យមានភាពរីករាយ សុភមង្គល តែពេលខ្លះទៀតយើងក៏ជួបមនុស្សមិនសមតាមប្រាថ្នាជាពិសេសគឺមនុស្សប្រុសអាត្មានិយម ដោយគាត់តែងតែធ្វើនូវរឿង ៥ យ៉ាងនេះ ៖
១. តែងតែឲ្យយើងសម្របតាមគាត់ ៖ គាត់ចង់ឲ្យយើងធ្វើតាមគាត់ សម្របខ្លួនតាមគាត់ទាំងគាត់មិនដែលសម្របតាមយើងវិញឡើយ និយាយរួមគឺគាត់គិតតែពីអារម្មណ៍ខ្លួនឯង ធ្វើម៉េចឲ្យតែគាត់មានក្ដីសុខ។
**២. គាត់តែងតែមានគំនិតអវិជ្ជមានក្នុងស្នេហា ៖** គ្រប់ពេលគឺគាត់តែងតែគិតពីរឿងអាក្រក់ៗកើតឡើង មិនដែលគិតរឿងល្អៗនោះទេ ហើយក្នុងការទំនាក់ទំនងគ្នាក៏មិនដែលល្អ និង រលូនដែរ។
៣. គាត់គិតថាគាត់ជាមនុស្សសំខាន់ក្នុងស្នេហានេះ ៖ គាត់គិតថាគាត់ជាមនុស្សម្នាក់គត់ដែលធ្វើឲ្យស្នេហានេះដំណើរការទៅបាន ដោយមិនបានគិតពីម្នាក់ទៀតឡើយ។
៤. គាត់មិនដែលផ្ដល់ភាពកក់ក្ដៅក្នុងស្នេហា ៖ គាត់មិនសូវខ្វល់ខ្វាយពីអ្នក ហើយមិនដែលផ្ដល់ភាពកក់ក្ដៅឲ្យអ្នក ផ្ដល់ពេលវេលាឲ្យអ្នក តែបែរជាស្រែកថាយើងមិនខ្វល់ពីគាត់វិញ មិនយល់ពីគាត់។
៥. គាត់ទាក់ទងនារីដទៃដើម្បីភាពសប្បាយរបស់គាត់ ៖ គាត់នៅតែគិតថាការដើរញ៉ែ ឬ ទាក់ទងអ្នកផ្សេងជារឿងធម្មតាសម្រាប់មនុស្សប្រុស ព្រោះវាធ្វើឲ្យគាត់សប្បាយចិត្ត ដោយមិនបានខ្វល់ពីចិត្តអ្នកនោះទេ។
បើគេចង់ឃើញយើងមានក្ដីសុខមែនគេមិនមែនធ្វើរឿងទាំងនេះទេ៕