កុំ​ឲ្យ​ច្រំដែល​ មក Update ម៉ូដ​សំលៀកបំពាក់​ទៅ​ធ្វើ​ការ​ជាមួយ​ម៉ូដ​ខោ​កំពុង​ពេញ​និយម

  • 2017-08-05 02:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​ម៉ូដ​ខោ​ជើង​ប៉ាត់​ចង​បូ​ធំ ធានា​ថា​ស្ទីល​សំលៀកបំពាក់​ទៅ​ធ្វើ​ការ​របស់​អ្នក​នឹង​ប្លែក​ដោយ​នៅ​តែ​រក្សា​បាន​ភាព​ថ្លៃ​ថ្នូរ។

គេ​តែង​ដឹង​ថា សំលៀកបំពាក់​ទៅ​ធ្វើ​ការ​របស់​ស្រី​គឺ​មិន​សម្បូរ​បែប​ដូច​ខោអាវ​ស្លៀក​ដើរ​លេង​នោះ​ឡើយ ពោល​គឺ​ម៉ូដ​មាន​កម្រិត​ខ្លាំង​ណាស់។ ដើម្បី​ផ្លាស់​ប្ដូរ​បរិយាកាស​ក៏​ដូច​ជា update ស្ទីល​របស់​ខ្លួន អ្នក​អាច​ក្រឡេក​មក​មើល​ម៉ូដ​ខោ​ថ្មី​នេះ​បាន។ ម៉ូដ​ខោ​ជើង​ប៉ាត់​ទ្រ​កា​ហើយ​មាន​បូ​ធំ​ចង​នៅ​ចង្កេះ​នេះ​គឺ​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ។ ខោ​នេះ​អាច​គួប​ផ្សំ​យ៉ាង​ងាយ​ស្រួល​មិន​ថា​ជាមួយ​ស្បែក​ជើង​រាប ឬ​កែង​នោះ​ទេ​សុទ្ធ​តែ​ស៊ី​គ្នា​ទាំង​អស់៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel