មករៀនធ្វើម៉ូដសក់ស្អាតៗបែបរម្យទម ទុកពេលទៅជួបអនាគតម្ដាយក្មេក
- 2017-08-04 09:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មករៀនធ្វើម៉ូដសក់ស្អាតៗបែបរម្យទម ទុកពេលទៅជួបអនាគតម្ដាយក្មេក
គឺជារឿងធម្មតាទៅហើយ ដែលស្រីៗយើងមិនសូវមានការជឿជាក់ក្នុងការជួបលើកដំបូង ហើយកាន់តែសំខាន់ពេលត្រូវជួបមនុស្សដែលយើងផ្ដល់ការគោរព ដូចជាម្ដាយរបស់មិត្តប្រុសដូច្នេះ គឺរឹតតែត្រូវការតែងខ្លួនឲ្យបានស្អាតបាត។ ក្រៅពីការរៀបចំខ្លួនហើយ ម៉ូដសក់ក៏ជាចំណែកមួយដែលស្រីៗត្រូវផ្ដល់ចំណាប់អារម្មណ៍ដូចគ្នា។ ប៉ុន្តែគួរធ្វើម៉ូដសក់បែបណាឲ្យមើលទៅរៀបរយ ត្រូវកាលៈទេសៈ ត្រូវចិត្តអនាគតម្ដាយក្មេក (ឧបមាថាអីចឹងចុះ) ថ្ងៃនេះ Kanha នឹងបង្ហាញម៉ូដសក់មួយចំនួនរួមជាមួយរូបភាពបង្ហាត់បង្ហាញខ្លះៗដែលប្រិយមិត្តអាចយកទៅហាត់ធ្វើតាមបាន៖
១. ក្រងសក់សងខាងរួចយកមកចងភ្ជាប់គ្នា
២. ចងសក់ឲ្យចេញជារូបបូរស្អាតៗ
៣. ក្រងសក់មកចំហៀង
៤. ក្រងមកចំហៀងដូចគ្នាតែម៉ូដឆ្អឹងត្រី
៥. មូរសក់ចូលក្នុងងាយៗ
៦. ក្រងសក់ពីក្រោមឡើងលើរួចបួង
៧. ប្រមូលសក់មុខៗចងទៅក្រោយ និងមូរឲ្យមើលទៅរួញតិចៗ
៨. ស្រដៀងម៉ូដខាងលើដែរដោយចងសក់ផ្នែកមុខៗទៅក្រោយ ប៉ុន្តែមិនមូររួញ
៩. ក្រងចំហៀងក្បាលរួចចងចូលគ្នា
១០. ក្រងសក់មកចំហៀង និងមូររួញតិចៗ
១១. មូរសក់ម្ខាងបន្តិចៗចងចូលគ្នា រួចចងទម្លាក់
១២. ក្រងរួចចងចូលគ្នាបែបងាយៗតែស្រស់ស្អាត
១៣. ក្រងសក់ទាំងសងខាងរួចហើងចងដាក់បូរ
១៤. ចងសក់ហើយក្រងព័ទ្ធជុំវិញ
គំរូម៉ូដផ្សេងៗជាច្រើនទៀត៖