មើលតែទម្លាប់គេង ក៏អាចមើលដឹងថាអ្នកជាមនុស្សប្រភេទណាបាន​ដែរ!

  • 2017-08-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​សម្គាល់​មើល​ដែរ​ទេ ​តើ​អ្នក​តែង​តែ​មាន​កាយ​វិការបែប​ណា​ខ្លះ​នៅ​ពេល​គេង​? ឥរិយាបថ​ទាំង​ឡាយ​ដែល​អ្នក​មិន​សូវ​បាន​ចាប់​អារម្មណ៍​ដូច​ជា គេង​ត្រង់​ខ្លួន​ឬ ​គេង​អង្កុញ​ជើង​ក៏​អាច​ជា​ការ​កត់​សម្គាល់​ខ្លះ​ៗ ដែល​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​បាន​ដែរ​។ ខាង​ក្រោម​នេះ​ជា​ការ​បក​ស្រាយ​ចំពោះ​ឥរិយាបថ​នៃ​ការ​គេង​ទាំង​ ៥ ​៖

១. គេង​អង្កុញ​ជើង​៖ អ្នក​ជា​មនុស្ស​ដែល​មិន​ឆាប់​ឆេវ​ឆាវ​ ហើយ​តែង​តែ​សម្រេចអ្វី​មួយ​ដោយ​ផ្អែក​លើ​ហេតុផល​ជា​ធំ​។ ម្យ៉ាង​ទៀត​បើ​ទោះ​បី​ជា​មាន​ទុក្ខ​លំបាក​កម្រិត​ណា​ក្តី​ អ្នក​នៅ​តែ​អាច​រក្សា​ស្នាម​ញញឹម​យ៉ាង​ល្អ​ឥត​ខ្ចោះ​បាន​ដដែល​ ដោយ​គ្មាន​នរណា​ម្នាក់​អាច​ចាប់​អារម្មណ៍​ដឹង​ថា​អ្នក​កំពុង​ពិបាក​ចិត្ត​ឡើយ​។

២. រួញ​ខ្លួន​ត្បុល​រក​ក្បាល​ជង្គង់​៖ ឥរិយាបថ​នេះ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ត្រូវ​ការ​ភាព​កក់​ក្តៅ និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ប៉ុន្តែ​ភាគ​ច្រើន​ចូល​ចិត្ត​គេច​វេស​ពី​បញ្ហា​ច្រើន​ជាង​ការ​ប្រឈម​មុខ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​។

៣. គេង​ផ្កាប់​មុខ​ឆ្កាង​ដៃ​ជើង​៖ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ដឹក​នាំ​អ្នក​ដទៃ ហើយ​តែង​តែ​មាន​គំនិត​បង្កើត​ថ្មី​ជានិច្ច​។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​មាន​ការ​គ្រោង​ទុក​មុន ​និងមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។

៤. គេង​ផ្ងារ៖ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិត​វិជ្ជមាន​ ប៉ុន្តែ​មិន​មាន​គំនិត​លម្អៀង​ទេ​ពោល​គឺ​ចូល​ចិត្ត​ដើរ​ផ្លូវ​កណ្តាល​។ បើ​ទាក់​ទង​ជាមួយ​រឿង​ការងារ​វិញ ​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​អំនត់ ​រឹង​ប៉ឹង និង​មិន​ងាយ​បែក​សមាធិ​ឡើយ​។

៥. គេង​ត្រង់​ខ្លួន​ភ្លឹង​៖ អ្នក​ជា​មនុស្ស​ដែល​មាន​ចរិត​ដាច់​អហង្ការ​ខ្លាំង​​ មិន​ចូល​ត្តរញ៉េរញ៉ៃស៊ាំញ៉ាំច្រើន ហើយ​ទាម​ទារ​ឱ្យ​មាន​ហេតុ​ផល​ដែល​សម​ស្រប​ទើប​អាច​ទទួល​យក​បាន​៕

ចុចអាន៖មើលតែរបៀបកាន់ដៃក៏​អាចទាយដឹងថា គូស្នេហ៍​ស្រឡាញ់គ្នាខ្លាំងដល់កម្រិតណាដែរ!

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម