សំលៀក​បំពាក់​៥​យ៉ាង​​​មនុស្ស​ស្រី​គួរ​ចៀស​វាង​ពេល​ចូល​រួម​មង្គលការ

  • 2017-08-01 05:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ទៅ​ញ៉ាំ​ការ​គឺ​ជា​ពេល​វេលា​ដ៏​ពិសេស​សម្រាប់​មនុស្ស​ស្រី​ក្នុង​ការ​តែង​ខ្លួន​​ឲ្យ​បាន​ស្អាត ទាំង​ការ​តុបតែង​មុខ សក់ និង​សំលៀកបំពាក់។ យ៉ាង​ណា​មិញ​មាន​សំលៀកបំពាក់​មួយ​ចំនួន​ដែល​នារី​ៗ​មិន​គួរ​ស្លៀក​ទេ​ពេល​ចូលរួម​ពិធី​មង្គលការ។ ចង់​ដឹង​ថា​មាន​សំលៀកបំពាក់​បែប​ណា និង​មូលហេតុ​យ៉ាង​ណា​ខ្លះ​ សូម​អាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

១. រ៉ូប​ស

ពណ៌​ស​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ពាក់​វា​មើល​ទៅ​ប្រណិត ស្រស់​ស្អាត និង​សុភាព។ ទោះ​យ៉ាង​ណា ក្នុង​ពិធី​មង្គលការ ពណ៌​ស​​គឺ​ជា​ពណ៌​សម្រាប់​កូន​ក្រមុំ ដូច្នេះ​អ្នក​ជា​ភ្ញៀវ​គួរ​ចៀសវាង​ស្លៀក​រ៉ូប​ស (ពិសេស​រ៉ូប​វែង និង​ម៉ូដ​ខ្លាំង) ដើម្បី​កុំ​ឲ្យ​ជាន់​គ្នា​នឹង​កូន​ក្រមុំ។

២. រ៉ូប​ខ្មៅ

ទោះ​បី​វា​មើល​ទៅ​ស្រស់​ស្អាត មាន​លក្ខណៈ​ផ្លូវ​ការ ប៉ុន្តែ​បើ​តាម​អប្បិយជំនឿ ពណ៌​ខ្មៅ​នេះ​តំណាង​ឲ្យ​ភាព​ងងឹត អពមង្គល ដែល​ក្នុង​ថ្ងៃ​មង្គល​សម្រាប់​កូន​កំលោះ​កូន​ក្រមុំ​បែប​នេះ អ្នក​គួរ​តែ​ចៀសវាង។

៣. រ៉ូប​សិចស៊ី​ខ្លាំង

មង្គលការ​គឺ​ជា​ពិធី​ជប់លៀង​លក្ខណៈ​ផ្លូវការ​មួយ មិនមែន​ជា​ពិធី​ជប់លៀង​តាម​ឆ្នេរ​ខ្សាច់​អី​នោះ​ទេ ដូច្នេះ​បើ​អ្នក​ស្លៀក​សំលៀកបំពាក់​សិចស៊ី​ពេក ក៏​មិន​សូវ​ល្អ​ដែរ។ ជា​ការ​ល្អ​មុន​ពេល​ជ្រើសរើស​រ៉ូប​ទៅ​ញ៉ាំ​ការ​ គួរ​គិត​ដល់​ពេល​អង្គុយ និង​ឡើង​ជណ្ដើរ​ផង ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ឃើញ​អាវ​ក្នុង។

៤. ឈុត​ខោវប៊យ

សំលៀកបំពាក់​ខោវប៊យ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​​ចេញ​ដើរ​ខាង​ក្រៅ ប៉ុន្តែ​ក្នុង​ពិធី​មង្គលការ​អ្នក​គួរ​ស្លៀក​អ្វី​ដែល​មើល​ទៅ​ប្រណិត​ៗ ដើម្បី​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ម្ចាស់​កម្មវិធី។

៥. រ៉ូប​ប្រណិត​ជ្រុល

ពិត​ណាស់​អ្នក​ណា​ក៏​ចង់​ស្អាត​ដែរ​​ពេល​ចូលរួម​ពិធី​មង្គលការ ប៉ុន្តែ​ត្រូវ​ចាំ​ថា​អ្នក​មិនមែន​មក​ដើរ​លើ​កម្រាល​ព្រំ​ក្រហម ឬ​​មក​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ជា​តួ​ឯក​ស្រី​ក្នុង​កម្មវិធី​នោះ​ទេ ដូច្នេះ​គួរ​ជ្រើសរើស​ម៉ូដ​ណា​ដែល​ល្មម​​​ចុះ​ជំនុំ​នឹង​គេ​ឯង​គឺ​គ្រប់គ្រាន់​ហើយ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី