ធ្លាប់អត់ តែងតែគិតថាគេស្រឡាញ់យើងវិញ ទាំងការពិតមិនមែន?
- 2017-07-31 07:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់អត់ តែងតែគិតថាគេស្រឡាញ់យើងវិញ ទាំងការពិតមិនមែន?
នៅពេលដែលយើងស្រឡាញ់អ្នកណាម្នាក់ យើងនឹងចាប់ផ្ដើមគិតរឿងល្អៗជាច្រើន ទោះបីការពិតវាមិនមែនក៏ដោយ។ ពេលខ្លះយើងគិតថាម្នាក់នោះស្រឡាញ់យើង យើងកុហកខ្លួនឯងថាគេមានតែយើង ទាំងអ្វីៗសុទ្ធតែជាការស្រមៃ ដែលគេមិនធ្លាប់ទាំងគិតឡើយ។
មានអារម្មណ៍ថាហត់អត់ពេលដែលព្យាយាមកុហកខ្លួនឯងបែបហ្នឹង? ហត់អត់ដែលព្យាយាមស្រឡាញ់គេ ទាំងដែលគេមិនបានឃើញពីអំពើល្អរបស់យើង? ហើយហត់អត់ដែលឃើញគេក្បែរអ្នកផ្សេងទាំងមានឈ្មោះជាសង្សារយើង? មានធ្លាប់គិតអត់ថាគេដើរចូលក្នុងជីវិតអ្នក ដើម្បីអ្វី? ប្រហែលជាគេកំពុងតែឯកា ហើយក៏ប្រហែលជាគេយកយើងមកកំដរភាពឈឺចាប់របស់គេ ប៉ុន្តែអ្វីដែលមិនអាចកែប្រែបានគឺយើងនៅតែស្ម័គ្រចិត្តស្រឡាញ់គេ កំដរគេ ទោះគេមិនដែលយល់អារម្មណ៍យើងក៏ដោយ។
ដែលគិតអត់ថាថ្ងៃណាមួយយើងនឹងចាកចេញពីគេ? ហើយដែលគិតអត់ថាគេអាចស្រឡាញ់ដោយពិតប្រាកដ? ពេលដែលគេតែលតោលទើបគេនឹកឃើញយើង ហើយពេលដែលគេដុនដាបទើបគេមករកយើង។ បែបនេះតើឈឺចិត្តទេ? ត្រូវហើយ ទោះកុហកគេថាមិនឈឺ ក៏គ្មានអ្នកណាជឿដែរ ព្រោះពេលនេះយើងកំពុងតែស្រក់ទឹកភ្នែក ពេលនេះយើងកំពុងតែគ្រាំគ្រាចិត្តបំផុត ប៉ុន្តែតើគេមានដឹងអត់? គេមានមកមើលយើងអត់?
ប្រហែលក្ដីស្រមៃយើង គឺគ្រាន់តែអាចទទួលបានការស្រឡាញ់ពិតពីគេ ការផ្ដល់ភាពកក់ក្ដៅ ការលួងលោម និងការមើលថែពីគេប៉ុណ្ណោះ ប៉ុន្តែតើពេលណាក្ដីស្រមៃនោះមកដល់?
បើយើងមិនទាន់ហត់នឹងការស្រឡាញ់គេតែឯងនោះ បន្តទៀតចុះ បន្តរហូតដល់យើងមានអារម្មណ៍ថាចង់សម្រាក បន្តរហូតដល់យើងដើរចេញដោយខ្លួនឯង ហើយថ្ងៃនោះនឹងមកដល់ទោះយើងចង់ឬមិនចង់ក៏ដោយ។
ប្រាប់ខ្លួនឯងទៅថាគេគ្រាន់តែយកយើងដើម្បីបំបាត់ភាពអផ្សុករបស់គេតែប៉ុណ្ណោះ ឈប់គិតថាគេស្រឡាញ់យើងដូចយើងស្រឡាញ់គេទៀតទៅ៕
ចុចអាន៖ស្រលាញ់គ្នាត្រូវគិតវែងឆ្ងាយ កុំឲ្យខាតយុវភាពអត់អំពើ