ជំពាក់​បំណុល​វ័ណ្ឌ​ក​ពេក ស្ត្រី​ម្នាក់​សុខ​ចិត្ត​វះកាត់​មុខ​ដើម្បី​រត់​គេច

  • 2017-07-31 03:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​គ្មាន​លទ្ធភាព​សង​បំណុល ស្ត្រី​ជនជាតិ​ចិន​​មួយ​រូប​បាន​ចំណាយ​លុយ​វះកាត់​មុខ​ខ្លួន​ឯង​ដើម្បី​ចាកចេញ​ពី​ទីក្រុង​ដែល​ខ្លួន​កំពុង​រស់​នៅ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Scmp របស់​ចិន​បាន​រាយការណ៍​ថា​ស្ត្រី​អាយុ​៥០​ម្នាក់​ដែល​រស់​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​បាន​សម្រេច​ចិត្ត​វះកាត់​កែមុខ​ដើម្បី​ប៉ង​គេច​ផុត​ពី​ការ​ជំពាក់​បំណុល​៣៥​លាន​យាន់ (៥លាន​ដុល្លារ)។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ពី​រឿង​បំណុល​នៅ​ចិន។ ប៉ូលិស​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ព័ត៌មាន​ពី​នារី​នេះ​រត់​ទៅ​ទីក្រុង Shenzhen ក្រោយ​ពេល​តុលាការ​ក្រុង Wuhan ស្នើ​ឲ្យ​នាង​សង​បំណុល។

“ពួក​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​នៅ​ពេល​ដឹង​ព័ត៌មាន​របស់​ហេតុការណ៍​នេះ។ ខ្ញុំ​ឃើញ​មនុស្ស​ស្រី​ម្នាក់​អាយុ​ប្រហែល​៣០ឆ្នាំ និង​មាន​រូបរាង​ខុស​ស្រឡះ​ពី​រូបថត​ដែល​ពួក​ខ្ញុំ​ទទួល​បាន" ប៉ូលិស​ម្នាក់​ឲ្យ​ដឹង។ ប៉ូលិស​បាន​បញ្ជាក់​ថា​ស្ត្រី​នោះ​មាន​ឈ្មោះ​ថា Zhu Najuan។ នាង​ក៏​បាន​សារភាព​ដែរ​ថា​បាន​ប្រើ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ដទៃ​ដើម្បី​ជិះ​រថភ្លើង​ក្រោម​ដី។

ចាប់​ពី​ឆ្នាំ​មុន ទីក្រុង​ជាង​៣០០​របស់​ចិន​បាន​បើក​កម្ចី​ឥណទាន​ឲ្យ​ប្រជាជន​របស់​ខ្លួន​ដោយ​រំពឹង​ថា​នឹង​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ខ្លាំង​ជាង​មុន។ យ៉ាងណាក៏ដោយ ដោយ​សារ​តែ​អ្នក​ខ្លះ​រក​ស៊ី​ឡុងចុង​ដែល​ជា​ហេតុ​ធ្វើ​ពួក​គេ​ជំពាក់​បំណុល​កាន់​តែ​ច្រើន​ជាង​មុន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel