ម្ចាស់ជយលាភី The Voice វៀតណាមចំណាយ២៥ម៉ឺនដុល្លារកែមុខឡើងសាហាវ
- 2017-07-31 02:42:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ជយលាភី The Voice វៀតណាមចំណាយ២៥ម៉ឺនដុល្លារកែមុខឡើងសាហាវ
រង្វង់សិល្បៈរបស់វៀតណាមបានកក្រើកទាំងស្រុងក្រោយពេលរូបភាពក្រោយវះកាត់កែសម្ផស្សរបស់ម្ចាស់ពានកម្មវិធី The Voice ឆ្នាំ២០១៥ ប្រទេសនេះបានទម្លាយចេញក្រៅ។
កាលពីយប់ថ្ងៃទី២៩ខែកក្កដាកន្លងទៅនេះ បណ្ដាញសង្គមក៏ដូចជាបណ្ដាញព័ត៌មានតូចធំរបស់ប្រទេសវៀតណាមបានរញ្ជួយដោយសារតារាចម្រៀង Nguyen Duc Phuc អតីតម្ចាស់ជយលាភី The Voice ជំនាន់ទី៤បានបង្ហោះវីដេអូឃ្លីបមួយ។
នៅក្នុងឃ្លីបនេះ រូបសម្បត្តិរបស់តារាចម្រៀងកើតឆ្នាំ១៩៩៦គឺខុសទាំងស្រុងជាមួយកាលពីមុន។ តាមនោះដែរ ប្រុសស្អាតអាយុ២០ឆ្នាំបានឈ្នះកម្មវិធី Let Me In របស់វៀតណាមដោយទទួលបានប្រាក់ឧបត្ថម្ភ ២៥ម៉ឺនដុល្លារដើម្បីវះកាត់កែសម្ផស្សលើរាងកាយទាំងស្រុង។ ដោយក្នុងការវះកាត់លើកដំបូងនេះត្រូវបានប្រព្រឹត្តឡើងនៅមន្ទីរពេទ្យវះកាត់កែសម្ផស្សដ៏ល្បីមួយនៅទីក្រុងហូជីមិញ។ ដោយរួមមាន បង្រួមស្លាបច្រមុះ ដាក់ខ្ទង់ច្រមុះ S Line វះកាត់បបូរមាត់បេះដូង និងតចង្កា។
បើទោះបីជាមានសំឡេងពីរោះពីធម្មជាតិក៏ដោយ តែដោយសារតែរូបសម្បត្តិមិនស្រស់ស្អាតបានធ្វើឲ្យ Duc Phuc ជួបការលំបាកជាច្រើនក្នុងអាជីពរបស់ខ្លួន ទើបធ្វើឲ្យលោកសម្រេចចិត្តដាក់ពាក្យចូលលេងក្នុងកម្មវិធី Let Me In។ អ្នកគាំទ្ររបស់តារាចម្រៀងនេះជាច្រើនបានលាន់មាត់ថាមើលមិនស្គាល់លោកនោះទេពេលដំបូង៕