អ្នក​ចូល​ចិត្ត​សាក​ថ្ម​ទូរសព្ទ​ដាក់​លើ​ពូក ប្រយ័ត្ន​ឆេះ​ខ្ទេច​ដូច​នារី​ម្នាក់​នេះ​​

  • 2017-07-31 02:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាយកដ្ឋាន​អគ្គិភ័យ​ក្នុង​ក្រុង​ Newton សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​​មាន​យុវវ័យ​ និង​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ប្រមាណ​៥៣% ដែល​ចូល​ចិត្ត​យក​ទូរសព្ទ​តាម​ខ្លួន​ដល់​លើ​គ្រែ ជា​ពិសេស​មុន​ពេល​គេង ឬ​អ្នក​ខ្លះ​ដាក់​វា​ចោល​ក្រោម​ខ្នើយ​ជា​ដើម​។

ក្រៅ​ពី​នេះ​ នៅ​មាន​អ្នក​ខ្លះ​សាក​ថ្ម​ទូរសព្ទ​ដល់​លើ​គ្រែ ទុក​ចោល​រហូត​ដល់​ភ្លឺ​ក៏​មាន​ ដែល​នេះ​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ផង និង​ដល់​រាង​កាយ​ខាង​ក្រៅ​ផង​។ តាម​រយៈ​ Post មួយ​នោះ​លើ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ខាង​លើ បាន​ព្រមាន​ដល់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ទង្វើ​ខាង​លើ​នេះ ឱ្យ​គិត​គូរ​ឡើង​វិញ​ពី​សុវត្ថិភាព ព្រោះ​ការ​សាក​ថ្ម​ដាក់​លើ​ពូក ឬ​ដាក់​ក្រោម​ខ្នើយ ឬ​អ្នក​ខ្លះ​សាក​ថ្ម​បណ្ដើរ​ស្ដាប់​ចម្រៀង ឬ​ប្រើ​ប្រាស់​បណ្ដើរ វា​អាច​បណ្ដាល​ឱ្យ​ទូរសព្ទ​និង​ខ្សែ​សាក​ឡើង​ក្ដៅ បង្ក​ជា​អគ្គិភ័យ​បាន​។

មាន​ករណី​ជាក់​ស្ដែង​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ នារី​ម្នាក់​បាន​សាក​ថ្ម​ទូរសព្ទ​ដាក់​លើ​ពូក​ ហើយ​ក៏​បង្ក​ជា​ភ្លើង​ឆេះ​បន្ទប់​គេង​ខ្ទេច​គ្មាន​សល់​។ ក្រៅ​ពីការ​ព្រមាន​ពី​គ្រោះ​ថ្នាក់​ដោយ​អគ្គិភ័យ ក៏​មាន​ការ​ផ្សព្វផ្សាយ​ពី​គ្រោះ​ថ្នាក់​ដោយ​ជាតិ​វិទ្យុសកម្ម​របស់​ទូរសព្ទ​ដែល​អាច​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ និង​ខួរ​ក្បាល​ទៀត​ផង​។ ប៉ុន្តែ​ទោះ​បី​មាន​អ្នក​ដឹង​ពី​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក្ដី តែ​ចំនួន​នៃ​ការ​យក​ទូរសព្ទ​តាម​ខ្លួន​នៅ​ពេល​ចូល​គេង នៅ​តែ​មាន​ចំនួន​ស្ទើរ​តែ​ដដែល៕

អ៊ីចឹង​ គ្នា​យើង​ដែល​ចូល​ចិត្ត​លេង​ស្មាតហ្វូន ឬ​សាក​ថ្ម​បណ្ដើរ ចុច​បណ្ដើរ​នេះ គួរ​គិត​គូរ​ឡើង​វិញ​ផង​ណា៎!

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម