Yang Mi និង Angelababy ប្រជែង​គ្នា​ដណ្ដើម​តំណែង​របស់​ត្រចៀកកាំ

  • 2017-07-26 06:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ព័ត៌មាន​ថ្មី​បំផុត គេ​មិន​ទាន់​ច្បាស់​ទេ​ថា​តារា​សម្ដែង​ស្រី​ Yang Mi ឬ Angelababy នោះ​​ទេដែល​នឹង​គ្រង​តំណែង​តួឯក​របស់ Zhao Wei នៅ​ក្នុង​កំពូល​ភាពយន្ត "Painted Skin” វគ្គ៣។

ថ្មី​ៗ​នេះ ប្រភព​ខាង​ក្នុង​វិស័យ​សិល្បៈ​ចិន​បាន​ចែក​ចាយ​គ្នា​ថា គម្រោង​ភាពយន្ត​ល្បី​ឈ្មោះ "Painted Skin” នឹង​ចាប់​ផ្ដើម​ផលិត​នា​ពេល​ឆាប់​ៗ​នេះ។ ក្រោយ​ពេល​តារា​សម្ដែង Liu Yifei និង Zhao Li Ying ត្រូវ​បាន​ច្រាន​ចោល​សម្រាប់​តំណែង​តួឯក​នោះ នាពេល​នេះ​បេក្ខភាព​មួយ​គូ​ថ្មី​ត្រូវ​បាន​ឡើង​ជ្រុញ។ ស្រី​ស្អាត​ទាំង​២​ថ្មី​គឺតារា​សម្ដែង​ស្រី Yang Mi និង Angelababy។

យ៉ាងណាក៏ដោយ​ចម្រូងចម្រាស​ត្រូវ​បាន​កើត​ឡើង ព្រោះ​ទស្សនិកជន​គិត​ថា​សមត្ថភាព​របស់​ស្រី​ស្អាត​ទាំង​២​រូប​នេះ​មិន​អាច​ប្រៀបធៀប​បាន​ជាមួយ​រៀម​ច្បង Zhao Wei និង Zhou Xun បាន​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​មិន​​ទាន់​ប្រាកដ​ដែរ​ថា​ស្រី​ស្អាត​ណា​នឹង​គ្រោង​តួ​កញ្ជ្រោង​បិសាច និង​ស្រី​ស្អាត​រូប​ណា​នឹង​ដើរ​តួ​មេទ័ព​ស្រី​នោះ​ដែរ៕

Painted Skin វគ្គ២ សម្ដែងដោយ Zhao Wei
Yang Mi
Angelababy

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម