កប់! អាយុ ៥០ឆ្នាំ​តែ​​រូបរាង​ សាច់​ដុំ​​ឡើង​សង្ហា​​​ខ្លាំង​ព្រោះ​អាថ៌កំបាំង​នេះ

  • 2017-07-25 02:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួប​ជាមួយ Chuando Tan អ្នក​ថត​រូប​ជនជាតិ​សិង្ហបុរី​មួយ​រូប​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​​ភ្ញាក់ផ្អើល​ចំពោះ​រូបរាង​ដែល​គាត់​មាន។ អ្នក​អាច​ជឿ​ឬ​មិន​ជឿ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ Tan មាន​វ័យ​៥០​ឆ្នាំ​ហើយ ប៉ុន្តែ​រូបរាង​របស់​គាត់​នៅ​តែ​ក្មេង ហើយ​ក៏​ហាក់​កាន់​តែ​ក្មេង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

មិត្តភ័ក្ដិ​របស់​លោក​ហៅ​លោក​ថា CD ហើយ​លោក​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជុំវិញ​ពិភពលោក​បន្ទាប់​ពី​លេច​មុខ​លើ​វេបសាយ​ចិន​មួយ​កាល​ពី​ពេល​ថ្មី​ៗ។ បុរស​អាយុ​ពាក់​កណ្ដាល​មួយ​សតវត្ស​ដែល​មាន​អ្នក​តាមដាន​លើ Instagram ជិត​ ២០ម៉ឺន​នាក់​​រូប​នេះ គឺ​ជា​ម្ចាស់​មួយ​រូប​របស់​ហាង​ថត​រូប ChuanDo & Frey ប៉ុន្តែ​​លោក​ក៏​ជា​តារា​ម៉ូដែល​ពេញ​និយម​មួយ​រូប​ដែរ​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ និង​​១៩៩០។ លោក​ធ្លាប់​ជា​តារា​ចម្រៀង​ប៉ុប​មួយ​រយៈ​ខ្លី​ទៀត​ផង មុន​នឹង​​រក​ឃើញ​ថា​ខ្លួន​មាន​ចំណូល​ចិត្ត​ខ្លាំង​លើ​ការ​ថត​រូប។

  ចុះ​អ្វី​ជា​អាថ៌កំបាំង​ក្នុង​ការ​ថែ​រាង​របស់​លោក? តាម​ការ​ឲ្យ​ដឹង​ពី CD ក្រៅ​ពី​កត្តា​តំណពូជ អ្វី​​ដែល​ច្បាស់​ជាង​គេ​​នោះ​គឺ​លោក​​ហាត់​ប្រាណ​ច្រើន ​​ចៀស​វាង​ងូត​ទឹក​នៅ​ពេល​យប់​ជ្រៅ និង​ព្រឹក​ព្រលឹម ព្រម​ទាំង​ទទួល​ទាន​សាច់​មាន់​ហៃណាន​ជា​ប្រចាំ ៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន