តារា​ស្រី​ល្បី​ៗ ដែល​រក​លុយ​បាន​វាល់​លាន​ដុល្លារ តាំង​ពី​មុន​អាយុ ២០​ឆ្នាំ

  • 2017-07-23 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ស្រី​ៗ ដែល​ល្បី​ល្បាញ​ក្នុង​ជួរ​ហូលីវូដ​ទាំង​នេះ សុទ្ធ​តែ​ជា​មនុស្ស​មាន​ឥទ្ធិពល ចំពោះ​ពិភពលោក ហើយ​ថែម​ទាំង​អាច​រក​លុយ​បាន​ រាប់​លាន​ដុល្លារ តាំង​ពី​នៅ​ក្មេងៗ។ និយាយ​រួម ពួក​គេ​មាន​លុយ​វាល់​លាន​ដុល្លារ តាំង​ពី​មុន​អាយុ ២០​ឆ្នាំ​ម្ល៉េះ។ ចង់​ដឹង​ថា​មាន​អ្នក​ណា​ខ្លះ សូម​មើល​ទាំង​អស់​គ្នា៖

១. Taylor Swift អាយុ ២៧ឆ្នាំ

Taylor Swift ជា​អ្នក​ចម្រៀង និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ដែល​មាន​ឥទ្ធិពល​ដល់​យុវវ័យ​ជា​ច្រើន​នាក់។ នាង​បាន​ចូល​សិល្បៈ​តាំង​ពី​អាយុ ១៥​ឆ្នាំ ហើយ​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន ចាប់​ពី​ពេល​នោះ​មក។ មក​ដល់​ឆ្នាំ ២០១៧ នៅ​ពេល​ដែល Taylor មាន​អាយុ ២៧​ឆ្នាំ នាង​មាន​ចំណូល​សរុប រហូត​ដល់​ទៅ ២៧០លានដុល្លារ។

២. Miley Cyrus អាយុ ២៣ឆ្នាំ

Miley Cyrus បាន​ចាប់​ផ្តើម​អាជីព​សម្តែង តាំង​ពី​អាយុ ៩​ឆ្នាំ។ បន្ទាប់​មក នាង​ក៏​ចាប់​ផ្តើម​ក្លាយ​ខ្លួន​ជា​អ្នក​ចម្រៀង​អាជីព។ Miley មាន​អ្នក​គាំទ្រ​ជា​យុវវ័យ​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក។ មក​ដល់​ពេល​នេះ តារា​ល្បីអាមេរិក​ វ័យ ២៤​ឆ្នាំ​រូប​នេះ មាន​ប្រាក់​សរុប ១៥០​លាន​ដុល្លារ​។

៣. Emma Watson អាយុ ២៧ឆ្នាំ

តួ​ស្រី​ក្នុង​រឿង Harry Porter រូប​នេះ អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ តាំង​ពី​អាយុ ១១​ឆ្នាំ​។ ហើយ​មក​ដល់​សព្វ​ថ្ងៃ តារា​សម្តែង​វ័យ ២៧​ឆ្នាំ សញ្ជាតិ​អង់គ្លេស​រូបនេះ មាន​ចំណូល​សរុប ៦០​លាន​ដុល្លារ​។

៤. Kendall Jenner វ័យ ២១ឆ្នាំ

Kendall Jenner ចាប់​ផ្តើម​ដើរ​ម៉ូដ តាំងពីអាយុ ១២ឆ្នាំ ហើយ​នាង​ត្រូវបាន​ល្បីល្បាញ​ខ្លាំង​ពេល​ចូល​ក្នុង​កម្មវិធី ​Victory Secret នៅ​ក្នុង​ឆ្នាំ ២០១៤-២០១៥។ មក​ដល់​ពេល​នេះ តារា​ម៉ូដែល វ័យ ២១​ឆ្នាំ​រូប​នេះ មាន​ចំណូល​សរុប ១៨​លាន​ដុល្លារ។

៥. Selena Gomez វ័យ ២៤ឆ្នាំ

អតីត​សង្សារ​របស់ Justin Bieber នាង Selena បាន​ចាប់​អាជីព​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អាយុ ១០​ឆ្នាំ។ Selena ចេះ​ទាំង​ច្រៀង ចេះ​ទាំង​សម្តែង ហើយ​នាង​ក៏​ជា​តារាម៉ូដែល ដែល​មាន​សម្រស់​ស្អាត ហើយ​សិចស៊ី​ផងដែរ។ មុន​អាយុ ២៥ឆ្នាំ Selena មាន​ប្រាក់​សរុប ១៦​លាន​ដុល្លារ។

៦. Dakota Fanning អាយុ ២៣ឆ្នាំ

Dakota ល្បី​ល្បាញ និង​ទទួល​បាន​ពានរង្វាន់​តាំង​ពី​សម្តែង​រឿង​ដំបូង កាល​ពី​អាយុ ៧​ឆ្នាំ។ នាង​ចាប់​ផ្តើម​ល្បី​ខ្លាំង នៅ​ក្នុងរឿង War of the World ដែល​សម្តែង​ជា​កូន​ស្រី​របស់ Tom Cruise។ ពេលនេះ Dokata មាន​ប្រាក់​សរុប ១៦​លាន​ដុល្លារ។​

  ៧. Willow Smith​ អាយុ​ ១៦​ឆ្នាំ

កូន​ស្រី​របស់ តារា​សម្តែង​ដ៏​ល្បី Will Smith រូប​នេះ មានប្រាក់​សរុប​ចំនួន ៨​លាន​ដុល្លារ នៅ​អាយុ ១៦ឆ្នាំ​នេះ។ នាង​ចាប់​ផ្តើម​ល្បី ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អាយុ ៧​ឆ្នាំ តាមរយៈ​បទចម្រៀង​ និង​ក្បាច់​រាំ​របស់​នាង៕  

អត្ថបទ៖ ភារី

អត្ថបទពេញនិយម