១​បទ​ពី​កូន​ស្រី​ យុគ ចិន្ដា មុន​ទៅ​ប្រកួត​នៅ​សិង្ហបុរី ពិតជាអស្ចារ្យ

  • 2017-07-21 05:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ចេញ​ទៅ​ច្រៀង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី​ ២២ ខែ កក្កដា ឆ្នាំ ២០១៧ ខាង​មុខ នេះ​កុមារី យុគ ដាពេជ្រ ហៅ​អម ត្រូវ​ជា​កូន​ស្រី​អ្នកនាង យុគ ចិន្ដា បាន​បង្ហើរ​សំនៀង​មួយ​បទ​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ពីរោះ​​កាល​ពីម្សិលមិញ​ នៅ​សាលា​ស្រណោះ​តន្ត្រី​។

បើ​តាម​លោក​ សូ ស្រណោះ ​ជា​នាយក​សាលា​​ស្រណោះ​តន្ត្រី​បាន​បញ្ជាក់​ថា​​ កុមារី យុគ ដាពេជ្រ ​បាន​ហាត់​រៀន​លេង​ព្យាណូ​ រយៈ​ពេល​៤ ឆ្នាំ​ពី​សាលា​ស្រណោះ​តន្ត្រី​ ចំណែក​ឯ​រឿង​ច្រៀង​វិញ​ ហាត់​រៀន​មិន​ទាន់​បាន​១​ឆ្នាំ​ទេ​។

លោក​បន្ថែម​ថា៖"​តាម​ពិត​ទៅ​ ចម្រៀង​ និង​ព្យាណូ គាត់​លេង​បាន​​ល្អ​ដូចគ្នា​ មូល​ហេតុ​ផល​ដែល​ខ្ញុំ​ ជំរុញ​ឲ្យគាត់​​ជ្រើស​រើស​ចម្រៀង​ទៅ​ប្រកួត​ ទោះ​បី​គាត់​រៀន​សូត្រ​បាន​តិច​ ជាង ​ព្យាណូ​ ដោយ​សារ​តែ អម​ គាត់​ពេញ​ចិត្ត​ហើយ​រីក​រាយ​ជាមួយ​ចម្រៀង​ ហើយ​នៅ​ក្នុង​ការ​ប្រកួត​គេ​អត់​អនុញ្ញាតឲ្យ​កូន​សិស្ស​ម្នាក់​ប្រកួត​បាន​២ វិញ្ញាសា​ទេ។ អ៊ីចឹង​ទើប​ពួក​ខ្ញុំ​សម្រេច​ឲ្យ​គាត់​ច្រៀង​ ព្រោះ​ចម្រៀង​យើង​អាច​សង្ឃឹម​ ទទួល​បាន​មេដាយមាស​ច្រើន​ជាង"។

ទស្សនា​មួយ​បទ​ពី​កូន​ស្រី យុគ ចិន្ដា មុន​ទៅ​ប្រកួត​ចម្រៀង​នៅ​ប្រទេស​សិង្ហបុរី ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម