៧ វិធីសាស្រ្តល្អបំផុត សម្រាប់បញ្ឈប់ការឈ្លោះប្រកែកគ្នាភ្លាមៗ

  • 2017-07-20 08:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូសង្សារ ឬ​ស្វាមីភរិយា​នីមួយៗ តែងតែ​ធ្លាប់​ឈ្លោះ​ប្រកែក​គ្នា ហើយ​វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ ទោះ​បី​ជា​យ៉ាង​ណា ប្រសិន​បើ​ជម្លោះ​ត្រូវ​បាន​អូស​បន្លាយ វា​អាច​នាំ​ឲ្យ​កើត​មាន​លទ្ធផល​អាក្រក់ ចំពោះ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក។

ខាងក្រោម​នេះ​គឺ​ជា វិធីសាស្ត្រ​ល្អ​បំផុត​ទាំង ៧ សម្រាប់​បញ្ឈប់​ការ​ឈ្លោះ​ប្រកែក​គ្នា​ភ្លាមៗ៖

#៧ កុំ​រិះគន់​ដៃ​គូ​អ្នក

ការ​រិះគន់​បុគ្គលិកលក្ខណៈ​ដៃ​គូ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ ជាពិសេស ប្រសិន​បើ​អ្នក​ធ្វើ​វា​ដោយ​ចេតនា។ កុំ​ជេរ​ប្រមាថ​ដៃ​គូ​របស់​អ្នក ប៉ុន្តែ​ចូរ​និយាយ​អំពី​សកម្មភាព​ជាក់លាក់ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​វិញ។

#៦ កុំ​លាក់​អារម្មណ៍

ចូរ​និយាយ​ពី​អារម្មណ៍​របស់​អ្នក និង​ស្វែងយល់​ពី​អារម្មណ៍​របស់​ដៃ​គូ​អ្នក។

#៥ សុំ​សន្មត​ថា​គំនិត​អាក្រក់​របស់​អ្នក សុទ្ធតែ​ជា​ការ​ពិត

កុំ​គិត​ថា​ដៃ​គូ​របស់​អ្នក តែងតែ​ធ្វើ​រឿង​អាក្រក់ ឬ​ទង្វើ​ក្បត់​ណា​មួយ នៅ​ពេល​ដែល​គេ​នៅ​ឆ្ងាយ​ពី​អ្នក។ វា​អាច​បង្ក​ឲ្យ​កើត​មាន​ជម្លោះ​បាន។ ចូរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​បំណង នៃ​ឥរិយាបថ​របស់​ដៃ​គូ​អ្នក ទើប​ជា​ការ​ប្រសើរ។

#៤ កុំ​មើល​ងាយ​ដៃ​គូ​អ្នក

កុំ​បង្ហាញ​ឧត្ដមភាព​របស់​អ្នក​ទៅ​លើ​ដៃ​គូ​អ្នក​អី។ ការ​ធ្វើ​បែប​នេះ អ្នក​បង្ហាញ​គេ​ថា គេ​មិន​ល្អ​គ្រប់គ្រាន់​សម្រាប់​អ្នក​នោះ​ទេ។ ចូរ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គ្នា។

#៣ កុំ​បន្ទោស​នរណា​ម្នាក់

វា​គឺ​ជា​រឿង​ខុស​ឆ្គង​មួយ ដែល​អ្នក​ត្រូវ​ជជែក​វែកញែក រក​អ្នក​ដែល​ខុស។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ វា​ជា​ការ​ប្រសើរ បើ​អ្នក និង​ដៃ​គូ​ចំណាយ​ពេល​នោះ រក​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ចាកចេញ​ពី​ជម្លោះ។

#២ កុំ​រំលឹក​រឿង​ចាស់

ការ​រំលឹក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ពី​មុន នឹង​មិន​អាច​ដោះស្រាយ​ស្ថានភាព​ពី​អតីតកាល​បាន​ឡើយ ហើយ​វា​នឹង​បង្ក​ឲ្យ​កើតមាន​ជម្លោះ​ថ្មី​ទៀត​ផង។ ចូរ​ពិភាក្សា​គ្នា​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វាយខ្វល់​វិញ។

#១ ចូរ​ចងចាំ​ថា អ្នក​តែង​មាន​ផ្លូវ​មួយ​ផ្សេង​ទៀត

ភាព​បត់បែន តែងតែ​ជា​រឿង​ល្អ​ជានិច្ច៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម