៣ វិធី សម្រាប់ស្រីៗមានមុខប្រហោង និងរន្ធញើសធំ អាចកម្ចាត់បានយ៉ាងមានប្រសិទ្ធភាព
- 2017-07-19 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធី សម្រាប់ស្រីៗមានមុខប្រហោង និងរន្ធញើសធំ អាចកម្ចាត់បានយ៉ាងមានប្រសិទ្ធភាព
ក្រោយជាសះស្បើយពីការកើតមុន បញ្ហាដែលតែងតែជួបប្រទះបន្តបន្ទាប់នោះគឺ ស្បែកមុខប្រហោង ឬរន្ធញើសធំ។ មិនទាន់គ្រប់គ្រាន់ទេ បញ្ហានេះក៏អាចកើតពីមកកត្តាផ្សេងៗដូចជា ត្រូវកម្តៅថ្ងៃច្រើនពេក ឬស្បែកមុខខ្លាញ់ផងដែរ។ ប៉ុន្តែកុំបារម្ភ វិធីងាយៗខាងក្រោមនេះនឹងជួយឱ្យអ្នកជៀសផុតពីបញ្ហាស្បែកមុខប្រហោងនិងរន្ធញើសធំបាន៖
១. ដុំទឹកកក៖ អនុវត្តវិធីនេះមួយថ្ងៃ ២ ដង ដោយយកដុំទឹកកកតូចៗមកម៉ាស្សាលើផ្ទៃមុខពី ១៥ ទៅ ២០ នាទី។
២. ផ្លែប៉េងប៉ោះ៖ ចិតប៉េងប៉ោះស្តើងៗយកមកបិទលើមុខ រួចទុករហូតដល់ជាតិទឹករបស់ប៉េងប៉ោះស្ងួតសឹមលាងមុខចេញជាមួយទឹកត្រជាក់។
៣. ប្រទាលកន្ទុយក្រពើ៖ ចិតយកសាច់ប្រទាលមកបិទលើមុខហើយទុកចោលប្រហែល ១៥ នាទី រួចលាងទឹកចេញ៕
ចុចអាន៖ស្រីៗនឹងទទួលបានស្បែកមុខសខ្ចីបែបនេះ ដោយសារសូដា ១ កំប៉ុងប៉ុណ្ណោះ