រឿង ៨ យ៉ាងនឹងលេចឡើងនៅពេលនារី ស្រឡាញ់មនុស្សប្រុសម្នាក់ខ្លាំងបំផុត
- 2017-07-18 03:00:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៨ យ៉ាងនឹងលេចឡើងនៅពេលនារី ស្រឡាញ់មនុស្សប្រុសម្នាក់ខ្លាំងបំផុត
មនុស្សប្រុសភាគច្រើនតែងតែនិយាយថាមនុស្សស្រីពិបាកយល់ចិត្ត ពេលខ្លះនាងនិយាយបែបនេះតែគិតបែបនោះដែលធ្វើឲ្យមនុស្សប្រុសភ័ន្តច្រឡំ ប៉ុន្តែអ្វីដែលល្អបំផុតគឺយើងគួរតែមើលទៅតាមសកម្មភាពជាជាងពាក្យសម្ដី ព្រោះវាបង្ហាញនូវការគិតនិងអារម្មណ៍របស់នាងផ្ទាល់នៅពេលដែលនាងស្រឡាញ់មនុស្សប្រុសម្នាក់៖
១. នាងធ្វើឲ្យខ្លួនឯងឃ្លាតឆ្ងាយពីមនុស្សប្រុសផ្សេង៖ ក្នុងកែវភ្នែករបស់នាងគឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដូច្នេះអ្នកផ្សេងគឺមិនសំខាន់សម្រាប់នាងឡើយ។ នាងមិនចង់ទៅពាក់ព័ន្ធជាមួយអ្នកផ្សេងឬឲ្យអ្នកផ្សេងមកពាក់ព័ន្ធនឹងនាងដូចគ្នា។
**២. នាងទទួលយករាល់ចំណុចរបស់គេទាំងអស់៖** គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ដូច្នេះនៅពេលដែលនាងស្រឡាញ់មនុស្សម្នាក់ នាងនឹងទទួលយកចំណុចល្អនិងចំណុចអាក្រក់របស់គេទាំងអស់ និយាយឲ្យចំទៅគឺស្រឡាញ់គេជាគេ។
៣. នាងយកចិត្តទុកដាក់ចំពោះអំណោយដែលត្រូវជូនទៅគេ៖ កាដូដែលនាងឲ្យទៅគេគឺបញ្ជាក់ពីការស្រឡាញ់ ដូច្នេះនាងតែងតែផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុតក្នុងការធ្វើកាដូនោះ ព្រោះវាមានន័យណាស់សម្រាប់នាង។
៤. នាងចង់ចំណាយពេលឲ្យបានច្រើននៅជាមួយគេតាមតែអាចធ្វើបាន៖ ពេលវេលាគឺមានតម្លៃណាស់សម្រាប់នាង ហើយនាងតែងតែចំណាយវាដើម្បីនៅជាមួយគេ ទោះបីពេលខ្លះនាងរវល់យ៉ាងណាក៏ដោយក៏នាងនៅតែឆ្លៀតពេលដើម្បីជួបគេដែរ។
៥. បារម្ភច្រើន៖ នៅពេលមិនបាននៅជាមួយគេ ឬក៏ គេត្រូវទៅណាឆ្ងាយពីនាង នាងតែងតែ ទូរស័ព្ទ ឬផ្ញើសារទៅគេញឹកញាប់ដើម្បីដឹងពីគេនេះក៏ដោយសារតែនាងបារម្ភ និងស្រឡាញ់។
៦. គេតែងតែនៅក្នុងគម្រោងរបស់នាងជានិច្ច៖ ទោះបីនាងមានគម្រោងអីក៏ដោយក៏នាងតែងតែសួរគេ និងពិភាក្សាជាមួយដែរ។ នាងមិនចង់ធ្វើអ្វីតែឯងនោះទេ ព្រោះនាងគិតថាម្នាក់នោះជាមនុស្សសំខាន់សម្រាប់នាង។
៧. នាងមិនទើសទាល់ក្នុងការធ្វើអីឆ្កួតៗពេលដែលនៅជាមួយគេ៖ ពេលក្បែរគេនាងមានអារម្មណ៍ធូរស្រាល សេរីភាព ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ មិនដូចពេលដែលនៅជាមួយអ្នកផ្សេងឡើយ ត្រូវរៀបចំចរិត ឬកពារ។
៨. បើកចំហរឿងរ៉ាវរបស់នាង៖ ពេលដែលមានរឿងអ្វីកើតឡើងក៏ដោយនាងតែងតែប្រាប់ និងបង្ហាញអារម្មណ៍របស់នាងទៅកាន់ម្នាក់នោះ ក៏ព្រោះតែនាងគិតថាគេជាមនុស្សដែលនាងជឿជាក់បំផុតដែលមិនដូចអ្នកដទៃ។
ការពិតមនុស្សស្រីមិនពិបាកយល់នោះទេ តែមកពីអ្នកបដិសេធមិនចង់យល់ នាងតែងតែបង្ហាញឲ្យអ្នកឃើញទាំងពេលដែលសប្បាយចិត្ត និងពិបាកចិត្ត ហើយរឹតតែងាយស្រួលទៀតនោះគឺនៅពេលដែលនាងស្រឡាញ់យើង ឬក៏អត់៕
ចុចអាន៖មូលហេតុដែលធ្វើឲ្យមនុស្សប្រុស ចូលចិត្តសម្គាល់ទម្លាប់ ៧ យ៉ាងរបស់ស្រីៗ