រំភើប​ណាស់ Miss Global ២០១៦ យក​អំណោយ​ជួយ​កុមារ​កម្ពុជា

  • 2017-07-17 08:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្សិល​មិញ​ Miss Global ២០១៦ Angela Bonilla បាន​យក​អំណោយ​ខ្លះៗ​ទៅ​ជូន​ក្រុម​កុមារ​កំព្រា​នៅ​ កោះ រំដួល ខេត្ត​កណ្ដាល។

អំណោយ​​ដែល​នាង​បាន​យក​ទៅ​ជួយ​ក្រុម​កុមារ​កំព្រា នោះ​គឺ​ជា​សម្ភារៈ​សិក្សា​​។ នាង​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​២​ដែល​នាង​​បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ជា​លើក​ដំបូង​សម្រាប់​នាង​ក្នុង​ការ​យក​របស់​របរ​បន្តិច​បន្តួច​មក​​​ជួយ​ក្រុម​កុមារ​តូច។

“ខ្ញុំ​នឹង​ត្រឡប់​មក​ជា​ថ្មី​បើ​មាន​ឱកាស ខ្ញុំ​ធ្លាប់​បាន​ទៅ​ចែក​រំលែក​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​​ផ្សេង​ទៀត​ដែរ​ ប៉ុន្តែ​ក្មេងៗ​នៅ​ទី​នេះ​គួរ​ឲ្យ​ស្រលាញ់​ណាស់" កញ្ញា​ឯក​បន្ថែម។

Angela Bonilla បាន​លើក​ពាន​ Miss Global ២០១៦ នៅ​ក្នុង​ប្រទេស ហ្វីលីពីន​៕

សកម្មភាព​ខ្លះៗ​ពេល Angela Bonilla ចែក​អំណោយ​ដល់​ក្មេងៗ៖​​

អត្ថបទ៖ Nguon Samedy

អត្ថបទពេញនិយម