មនុស្ស​ប្រុស​ដែល​ស្រលាញ់​មនុស្ស​ស្រី​លេងៗ ប្រាកដ​ជា​បញ្ចេញ​សញ្ញា​ទាំង​នេះ

  • 2017-07-17 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ខ្លះ ស្រលាញ់​មនុស្ស​ស្រី​​ដោយ​គ្រាន់​តែ​ចាត់​ទុក​គេ​ជា​មនុស្ស​កំដរ​អារម្មណ៍​ប៉ុណ្ណោះ ហើយ​គេ​មិន​ដែល​គិត​ចង់​យក​នាង​ជាប់​លាប់​សម្រាប់​អនាគត​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​ស្រី​ភាគ​ច្រើន បាន​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​គេ​ដោយ​ស្មោះ ដែល​នេះ​អាច​ជា​រឿង​ដ៏​សែន​ឈឺ​ចាប់​បំផុត​មួយ នៅ​ពេល​ដែល​ស្នេហា​ដើរ​ដល់​ផ្លូវ​បែក​បាក់។ ដូច្នេះ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ប្រុស​ម្នាក់​នោះ នឹង​ស្រលាញ់​អ្នក​មែន​ទែន ឬ គ្រាន់​តែ​លេង​ៗ​នោះទេ អ្នក​អាច​សម្គាល់​បាន តាមរយៈ៖

១.​ លាក់​បាំង​មិន​ឲ្យ​ស្គាល់​មិត្តភក្តិ ឬ គ្រួសារ​គេ

គេ​តែង​តែ​យក​លេស​ថា មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​ប្រាប់​ក្រុមគ្រួសារ ឬ​មិត្តភក្តិ ឲ្យ​ដឹងពី​ទំនាក់​ទំនង​របស់​យើង​នោះ​ឡើយ​។

២. គេច​មិន​ចង់​ជួប​ជាមួយ​នឹង​មិត្តភក្តិ ឬ គ្រួសារ​របស់​អ្នក​

មិន​ត្រឹម​តែ​លាក់​អ្នក​មិន​ឲ្យ​ស្គាល់​គ្រួសារ​គេ​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​ចង់​ណែនាំ​គេ​ឲ្យ​ស្គាល់​ពីគ្រួសារ​របស់​អ្នក​ ក៏​គេ​តែង​គេច​វេស​ដូច​គ្នា​ដែរ។ គេ​អាច​នឹង​យក​លេស​ផ្សេងៗ​ថា ដោយ​សារ​តែ​គេ​អៀន​ខ្មាស់ មិន​ទាន់​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​ដើម​។

៣. ហាម​មិន​ឲ្យ​បង្ហាញ​អ្វី​ទាំង​អស់​ក្នុង​បណ្តាញ​សង្គម

មិន​បាច់​ដល់​ចាំ​ផុស​រូប​ស្និទ្ធស្នាល​នឹង​គ្នា​នោះ​ទេ សូម្បី​តែ tag ក៏​គេ​ហាម​អ្នក​មិន​ឲ្យ​ធ្វើ​វា​ដែរ ដោយ​យក​លេស​ថា ធ្វើ​បែប​ហ្នឹង​មិន​ល្អ​មើល​នោះ​ទេ​។

៤. មិន​សូវ​ទាក់​ទង​គ្នា

ប្រសិន​បើ​គេ​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​នឹង​ឆ្លៀ​តពេល chat ឬ ទូរសព្ទ​មក​រក​អ្នក​ ប៉ុន្តែ​បើ​គេ​​អាង​អី​និយាយ​ថា គេ​រវល់​ណាស់ គេ​ហត់​ណាស់ នោះ​មាន​ន័យ​ថា អ្នក​មិន​បាន​ស្ថិត​នៅ​ក្នុង​កែវ​ភ្នែក​របស់​គេ​នោះ​ទេ​។

ចុច៖ មនុស្ស​ស្រី​មាន​សុភមង្គល​ឬ​អត់​ គឺ​អាស្រ័យ​លើ​ការ​ចេះ​មើល​មនុស្ស

៥. មិន​ប្រាប់​ពីរឿ​ង​ផ្ទាល់​ខ្លួន

ចង់​មាន​រឿង​អី ក៏​គេ​មិន​ប្រាប់​អ្នក​នោះ​ទេ។ ហើយ​ពេល​ខ្លះ អ្នក​បែរ​ជាដឹង​រឿង​របស់​គេ​តាម​រយៈ Facebook អី​ទៅ​វិញ។ ស្នេហ៍ស្មោះ គឺ​គេ​ត្រូវ​ចែក​រំលែក​សេចក្តី​សុខ និង​ទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​បើគេ​យល់​ថា អ្នក​គ្មាន​តំលៃ​ក្នុងការ​ដឹង​រឿង​របស់​គេ មាន​ន័យ​ថា​អ្នក​គ្រាន់​តែ​ជា​មនុស្ស​កំដរ​គេ​ម្តង​ម្កាល​ប៉ុណ្ណោះ​។

៦. គិត​តែ​ពី​ខ្លួន​ឯង

 គេ​មិន​ខ្វល់​ពីអ្នក​នោះ​ទេ គេ​ធ្វើ​អ្វី​ៗ ដើម្បី​តែ​ខ្លួន​គេ​ប៉ុណ្ណោះ។ សូម្បី​នំចំណី ឬ ការ​ចេញ​លុយ​ប៉ាវ​អ្នក​ញុំា​អី ក៏​ពេល​ខ្លះ​សឹង​តែ​គ្មាន​ផង​។  

៧. មិន​ទទួល​ស្គាល់​កំហុស

បើ​គេ​ស្រលាញ់​អ្នក​ពិត គេ​នឹ​ង​ព្រម​ថយ​ម្នាក់​មួយ​ជំហាន ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​គេ។ ប៉ុន្តែ​បើ​អត់​នោះ​ទេ គឺ​គេ​នឹង​ទម្លាក់​កំហុស​មក​លើ​អ្នក​ទាំង​ស្រុង​។

៨. មិន​ចង់​បង្កើត​អនុស្សាវរីយ៍​អ្វី

ធម្មតា បើ​គេ​មាន​ស្នេហ៍​ស្មោះ គេ​នឹង​ចង់​មាន​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​អ្នក​ ព្រោះ​ថា​អារម្មណ៍​ស្នេហា គឺ​វា​ខុស​ពី​អារម្មណ៍​ជា​មិត្ត​ភក្តិ​ធម្មតា​។  

៩. ចង់​បាន​ខ្លួន​ប្រាណ

គេ​មិន​ខ្វល់​ពីអារម្មណ៍​របស់​អ្នក​យ៉ាង​ណា​នោះ​ទេ សំខាន់​គេ​ចង់​បាន​អ្នក​ឡើង​គ្រែ​ជាមួយ​គេ។ បើ​អ្នក​យល់​ព្រម គេ​នឹង​បង្ហាញ​អាការៈ​សប្បាយ​ចិត្ត ប៉ុន្តែ​បើ​អ្នក​មិន​ព្រម​វិញ គេ​នឹង​ខឹង​ច្រលោត​ ហើយ​មិន​និយាយ​រក​អ្នក​ទៀត​ទេ៕

 ចុចអាន៖ សម្រាប់​មនុស្ស​ស្រី តើ​សេចក្ដីស្រឡាញ់ពិតប្រាកដ​ជាអ្វី?

ប្រភព៖ tapoos ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម