៨ ហេតុផល​​តម្រូវ​ឲ្យ​មនុស្ស​ស្រី​ត្រូវតែ​ញញឹម ទោះ​កំពុង​ពិបាក​ចិត្ត​ក៏​ដោយ

  • 2017-07-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​ពិភពលោក​ទាំង​មូល។ ចឹង​ហើយ​ទោះជា​ពិបាក ឬ​ក្នុង​ចិត្ត​កំពុង​ទូល​ភ្នំ​ទុក្ខ​ប៉ុណ្ណា ក៏​ត្រូវ​តែ​ញញឹម​ដែរ ព្រោះ ៨ ហេតុផល​នេះ៖

.ទោះ​​មិន​សប្បាយ​ចិត្ត​យ៉ាង​ណា​ក៏​មិន​គួរ​ធ្វើ​មុខ​ស្អុយ​ដែរ តែ​ត្រូវ​ប្រឹង​បង្ហាញ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្រាយ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​អ្នក​ដទៃ​ចូល​អាច​ចូល​ខ្លួន​មក​រំដោះ​ទុក្ខ​ជាមួយ។

រូបតំណាង

**២**.ស្នាម​ញញឹម​អាច​ជួយ​បន្លប់​អារម្មណ៍​សោកសៅ​ខ្លួន​ឯង ហើយ​ថែមទាំង​បង្កើន​ភាព​ស្រស់​ស្រាយ​ និង​អាច​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ទៀត​ផង។

.គ្រាន់តែ​ញញឹម​វា​មិន​អស់​អី​ទេ ចឹង​ហើយ​គ្រាន់តែ​ធ្វើ​រឿង​នេះ​ចេញ​មក បញ្ហា​ទាំង​ឡើយ​អាច​រក​ផ្លូវ​ដោះស្រាយ​បាន​យ៉ាង​ងាយ ជាជាង​ពេល​យើង​អង្គុយ​​ធ្វើ​មុខ​ក្រញូវ។

.ដើម្បី​លាក់បាំង​ទុក្ខ​ព្រួយ ឬ​ក្ដី​កង្វល់​របស់​យើង​មិន​ឲ្យ​អ្នក​ក្បែរ​ខ្លួន​ដឹង និង​មក​ពិបាក​ចិត្ត​ជាមួយ គួរតែ​ជ្រើសរើស​​ការ​ញញឹម​ឲ្យ​បាន​ច្រើន។

.ងាយ​នឹង​ធ្វើឲ្យ​អ្នក​ដទៃ​ចូលចិត្ត ព្រោះ​ការ​ញញឹម​បង្ហាញ​ថា​យើង​ជា​មនុស្ស​រួសរាយ និង​ងាយ​ចុះ​សម្រុង។

.ពេល​យើង​ញញឹម អាច​ធ្វើឲ្យ​បរិយាកាស​ស្រស់ស្រាយ និង​មាន​ភាព​ស្និទ្ធស្នាល។

.ស្នាម​ញញឹម​របស់​យើង​អាច​ឲ្យ​បុរស​ៗ ងាយ​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​យើង។ មិន​តែ​ប៉ុណ្ណោះ មនុស្ស​ប្រុស​ពិតជា​ស្រលាញ់​នារី​ណា​ដែល​សើច ច្រើន​ជាង​ធ្វើ​មុខ​ស្អុយ។

រូបតំណាង

.បង្កើន​ទំនាក់ទំនង​ជាមួយមនុស្ដ​​មិន​ដែល​ស្គាល់​គ្នា​បាន​ច្រើន ព្រោះ​ថា​បើ​មនុស្ស​ស្រីមាន​ស្នាម​​ញញឹម និង​អ្ន​ក​មុខ​ស្អុយ គេ​ប្រាកដ​ជា​ចូលទៅ​រាក់ទាក់​ ហើយ​និយាយ​លេង​ជាមួយ​អ្នក​ញញឹម​៕​

ចុចអាន៖៨ ឥរិយាបថបង្ហាញ​ថា ​អ្នកជា​មនុស្ស​ស្រី​មានអំនួត​​លើ​ខ្លួនឯង

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី