បើ​មាន​ទម្លាប់​បែប​នេះ​នៅ​កន្លែង​ធ្វើ​ការ​ ស្រី​ៗ​​ជៀស​មិន​រួច​ពី​ឡើង​ទម្ងន់​ទេ

  • 2017-07-10 04:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចង់​សម្រក់​ទម្ងន់​មែន​ទេ​? ជួន​កាល​យើង​ប្រឹង​ហាត់​ប្រាណ​​ពេល​ទំនេរ​តាម​ដែល​អាច​ធ្វើ​បាន​ តែ​បែរ​ជា​ព្រងើយ​កន្តើយ​នឹង​ទម្លាប់​រាល់​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ការ​ទៅ​វិញ។ ខាង​ក្រោម​នេះ​គឺ​កំហុស​មួយ​ចំនួន​​នៅ​កន្លែង​ធ្វើ​ការ​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិន​ដឹង​ខ្លួន៖

១. មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដើម្បី​ឲ្យ​មក​ដល់​ Office ទាន់​ពេល៖ វា​ជា​ការ​ល្អ​ដែល​យើង​មក​ទាន់​ពេល​ តែ​បន្ទាប់​ពី​នេះ​បន្តិច​យើង​នឹង​​ឃ្លាន​ហើយ​រក​របស់​នេះ​របស់​នោះ​ញ៉ាំ​មិន​ខាន។ ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ គួរ​តែ​ចំណាយ​ពេល​ខ្លះ​ងើប​ឲ្យ​ទាន់​ម៉ោង​​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ហើយ​សិន។

២. តែង​ញ៉ាំ​ស្ករគ្រាប់​ ឬ​របស់​ផ្អែម​ផ្សេង​ៗ​ដែល​ដាក់​នៅ​កន្លែង​ធ្វើ​ការ៖ មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​អ្វី​ពិសេស​ទេ​ តែ​យើង​ភ្លេច​ខ្លួន​ថា​យើង​ញ៉ាំ​វា​រាល់​ថ្ងៃ​ ហើយ​តិច​ ឬ​ ច្រើន​វា​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។

៣. មិន​បាន​កំណត់​រឿង​អាហារ​សម្រន់៖ ការ​ឃ្លាន​គឺ​ជៀស​មិន​រួច​ទេ​​ព្រោះ​យើង​កំពុង​ធ្វើ​ការ​ហត់ តែ​ក៏​​គួរ​តែ​ដឹង​ថា​ខ្លួន​ញ៉ាំ​អ្វី​ខ្លះ​ ហើយ​អស់​ប៉ុណ្ណា​ដែរ។ គួរ​ជៀស​វាង​ញ៉ាំ​នេះ​ញ៉ាំ​នោះ​តាម​តែ​ឃ្លាន​ឲ្យ​សោះ​។

៤. នៅ​ធ្វើ​ការ​ដល់​យប់​ជ្រុល៖ វា​ល្អ​សម្រាប់​ការងារ​ដែល​អ្នក​អាច​បញ្ចប់​ទាន់​ពេល តែ​កុំ​ភ្លេច​ថា​ពេល​យើង​គិត​កាន់​តែ​ច្រើន​នៅ​ពេល​យប់​ ពោះ​យើង​ក៏​កាន់​តែ​ឃ្លាន​ដែរ​ ហើយ​យើង​ក៏​កាន់​តែ​ញ៉ាំ​ថែម​ដែរ​៕

អាន៖ អាហារទាំងនេះធ្វើឱ្យឡើងទម្ងន់តែអ្នកត្រូវតែព្យាយាមបរិភោគវាព្រោះ...

អាន៖ ខ្ជិល​ក្រោក​ហាត់​ប្រាណ? តែ​២នាទី​ហាត់​នៅ​លើ​គ្រែ​ម៉ង​ក៏​បាន​ (វីដេអូ​)

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម