ខ្ជិល​ក្រោក​ហាត់​ប្រាណ? តែ​២នាទី​ហាត់​នៅ​លើ​គ្រែ​ម៉ង​ក៏​បាន​ (វីដេអូ​)

  • 2017-07-07 00:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​វេលា​ក្រោក​នៅ​ព្រឹក​ គឺ​ជា​រឿង​ពិបាក​ធ្វើ​មួយ​សម្រាប់​មនុស្ស​​ភាគ​ច្រើន​ ជា​ពិសេស​អ្នក​ដែល​មិន​សូវ​គេង​បាន​ច្រើន​ ហើយ​ការ​ក្រោក​ហាត់​ប្រាណ​ក៏​រឹត​តែ​ជា​រឿង​យ៉ាប់​បំផុត​បន្ទាប់​ពី​នោះ​ដែរ​។ បើ​ខ្ជិល​ក្រោក ឬ​អ្នក​មិន​មាន​ពេល​ច្រើន​សម្រាប់​ហាត់​ប្រាណ ធ្វើ​ម៉េច​ទើប​អាច​មាន​សុខភាព​ល្អ​ និង​រាង​ស្អាត​បាន​ទៅ​?

កុំ​បារម្ភ​ ចាំ​កញ្ញា​ប្រាប់​អាថ៌កំបាំង​មួយ​ គឺ​ហាត់​ប្រាណ​នៅ​លើ​គ្រែ​តែ​ម្ដង ចំណេញ​ពេល​ហើយ អាច​ស្វាង​ងងុយ​បាន​ទៀត​ផង​។​

១- គេង​ផ្អៀង​ខ្លួន ហើយ​លើក​ជើង​មួយ​ចំហៀង​ឡើង​លើ​ចុះ​ក្រោម​ៗ សា​ចុះ​សាឡើង​ប្រហែល​៣០​វិនាទី

២- បែរ​មក​ផ្ងារ​វិញ ហើយ​លើក​ជើង​ឆ្លាស​គ្នា​ម្ដង​ម្ខាងៗ ឬ​ធ្វើ​ដូច​ធាក់​កង់​ ៣០​វិនាទី​ទៀត​

៣- លើក​ដៃ​ឡើង​លើ ខ្វែង​ចុះ​ខ្វែង​ឡើង ៣០​វិនាទី​

៤- ក្រោក​អង្គុយ​ ហើយ​បែរ​ខ្លួន​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ឆ្លាស់​គ្នា ៣០​វិនាទី បន្ទាប់​មក​ញ៉ាំ​ទឹក​មួយ​កែវ​ជា​ការ​ស្រេច​។

ចុចអាន៖ ចប់​ប៉ា​ដោយ! ធាត់​ពេក​ធ្វើ​ឲ្យ​ខាត​អាយុ​ដល់ ១០ ឆ្នាំ ហើយ​ឆាប់​ស្លាប់​ទៀត

ម៉េច​ដែរ ស្រួល​អត់? ចាំ​សាក​ល្បង​ទាំង​អស់​គ្នា​ណា​!​ ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម