កៀក​ថ្ងៃ​ចូល​រោង​ការ Song Joong Ki នៅ​តែ​ហៅ Song Hye Kyo ថា​ "រៀមច្បង"

  • 2017-07-10 01:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​ជិត​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ហើយ​ក៏​ដោយ តែ​តារា​សម្ដែង​ល្បី​ឈ្មោះ Song Joong Ki នៅ​តែ​ប្រើ​ពាក្យ​​ប្រកប​ដោយ​ក្ដី​គោរព​ចំពោះ​អនាគត​ប្រពន្ធ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​កន្លង​ទៅ​នេះ តារា​សម្ដែង​លំដាប់ A Song Joong Ki បាន​ឆ្លើយ​តប​នឹង​អ្នក​កាសែត​ទាក់​ទង​នឹង​អនាគត​ភរិយា​របស់​ខ្លួន កំពូល​តារា​សម្ដែង Song Hye Kyo។ អ្វី​ដែល​ពិសេស​នោះ​គឺ បើ​ទោះ​បី​ជា​ជិត​រៀប​អាពាហ៍ពិពាហ៍​ក៏​ដោយ តែ​ប្រុស​ស្អាត​រូប​នេះ​នៅ​តែ​មាន​ការ​គោរព​ជា​និច្ច​សម្រាប់​ដៃ​គូ​របស់​ខ្លួន។ ប្រុស​សង្ហា​ត្រកូល Song ​ហៅ​ប្រពន្ធ​របស់​ខ្លួន​ថា "រៀមច្បង"។

Song Joong Ki រៀបរាប់៖ "អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា គាត់​ជា​មនុស្ស​ស្ងប់ស្ងាត់ និង​ម៉ត់ចត់​ខ្លាំង។ Song Hye Kyo ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ខ្ញុំ។ គាត់​ក៏ជា​រៀមច្បង​មួយ​រូប ដូច​នេះ​ហើយ​ខ្ញុំ​មាន​អ្វី​ដែល​ត្រូវ​រៀន​ច្រើន​ទៀត"៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel