បើមាន១៤ចំណុចនេះ ច្បាស់ណាស់អ្នកជានារីម្នាក់ដ៏រឹងមាំ
- 2017-07-06 01:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមាន១៤ចំណុចនេះ ច្បាស់ណាស់អ្នកជានារីម្នាក់ដ៏រឹងមាំ
នារីដែលរឹងមាំ គឺជានារីម្នាក់ដែលមានគ្រប់លក្ខណៈធ្វើឲ្យខ្លួនឯងពោរពេញដោយភាពថ្លៃថ្នូរ និងទទួលបានការគោរពពីអ្នកដទៃ។ នារីប្រភេទនេះ មិនងាយចាញ់បោកនរណាម្នាក់ដោយងាយៗនោះទេ ហើយនាងថែមទាំងមិនអនុញ្ញាតឲ្យនរណាម្នាក់អាចប្រមាថមាក់ងាយនាងបានទៀតផង។ តើធ្វើដូចម្តេច ទើបសុភាពនារីអាចដឹងថា ខ្លួនមានភាពរឹងមាំឬនៅ? បើមិនទាន់ដឹងទេ អាចអានសញ្ញាទាំង១៤នេះបាន៖
១. មានភាពក្លាហាន
មិនរត់ចេញពីបញ្ហា តស៊ូប្រឈមមុខ ទាល់តែបញ្ហានោះ ត្រូវបានដោះស្រាយ។ អ្នកមិនឲ្យសេចក្តីភ័យខ្លាច គ្របដណ្តប់លើមហិច្ឆតារបស់អ្នកនោះទេ។
២. ស្រលាញ់ខ្លួនឯង
ស្ត្រីដែលរឹងមាំ មិនដែលមើលងាយខ្លួនឯងនោះទេ។ អ្នកតែងតែឲ្យតំលៃលើអ្វីដែលខ្លួនឯងមានជានិច្ច។ អ្នកក៏មិនចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះដែរ ព្រោះថាមនុស្សមានលក្ខណៈពិសេសផ្សេងៗគ្នា។
៣. ជាមនុស្សឯករាជ្យ
អ្នកនឹងធ្វើឲ្យខ្លួនឯងឯករាជ្យគ្រប់យ៉ាង ទាំងផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ។ វាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីគ្រប់គ្រងស្ថានការណ៍ទាំងនេះ ប៉ុន្តែអ្នកនឹងព្យាយាមធ្វើវាឲ្យបាន ដោយមិនចង់ពឹងពាក់លើអ្នកដទៃ។
៤. បើកចិត្តទូលាយ ហើយធ្វើអំពើល្អ
ការដក់ជាប់ដោយមនោសញ្ចេតនា ហើយផ្តល់សេចក្តីអាណិត ស្រលាញ់ ដល់មនុស្សគ្រប់គ្នា មិនមែនជាភាពទន់ខ្សោយនោះទេ។ មនុស្សស្រីដែលរឹងមាំ នឹងព្យាយាមធ្វើរឿងល្អៗ ដើម្បីជួយដល់អ្នកដទៃ ដែលកំពុងត្រូវការជំនួយ។
៥. ធ្វើតាមទំនួលខុសត្រូវ
នារីដ៏មានឥទ្ធិពល មិនត្រូវការការបញ្ជា ឬការតាមប្រាប់ ពីនរណាម្នាក់នោះទេ នាងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលជាទំនួលខុសត្រូវរបស់ខ្លួន ឲ្យរួចរាល់ដោយខ្លួនឯង តាមវេលាដែលបានកំណត់។ លើសពីនេះ នាងនឹងយល់ពីការសម្រេចចិត្ត ដែលស្របទៅនឹងអារម្មណ៍ដែលនាងចង់បាន។
៦. ធ្វើខ្លួនជាគម្រូល្អ សម្រាប់មនុស្សជុំវិញខ្លួន
អ្នកនឹងធ្វើខ្លួនឲ្យអ្នកដទៃមានមោទនភាព ហើយពួកគេចង់បានជីវិតដូចអ្នក ទោះបីជាអ្នកនោះមើលងាយ ឬច្រណែនអ្នកយ៉ាងណាក៏ដោយ ក៏គេគង់នឹងកោតសរសើរអ្នកក្នុងចិត្តដែរ។
៧. បង្កើតសុភមង្គលផ្លូវចិត្ត
សុភមង្គលកើតឡើងពីក្នុងខ្លួនរបស់អ្នកផ្ទាល់។ ដូច្នេះ អ្នកតែងតែព្យាយាមបង្កើតសេចក្តីស្ងប់ក្នុងខ្លួន មានភាពវិជ្ជមាន ហើយតែងតែមើលឃើញពិភពលោកនេះ មានភាពស្រស់បំព្រង។
៨. អាចដោះស្រាយបញ្ហាផ្លូវចិត្តបាន
អ្នកមានភាពវៃឆ្លាត ក្នុងការជួសជុសអារម្មណ៍ខូចចិត្ត សោកសៅ ឬ ឈឺចាប់។ មនុស្សគ្រប់រូប ជៀសមិនផុតពីការប្រឈមនឹងភាពបរាជ័យ ឬ វិបត្តិ ណាមួយនោះទេ ដូច្នេះ អ្នកបានត្រៀមយុទ្ធសាស្ត្រដើម្បីប្រឈមមុខជាមួយនឹងអារម្មណ៍ទាំងនោះរួចរាល់ហើយ។
៩. មិនដែលអស់សង្ឃឹម
អ្នកជឿជាក់លើសមត្ថភាពរបស់ខ្លួន ដូចនេះ ប្រសិនបើពេលនេះ អ្នកមិនទាន់អាចធ្វើអ្វីដែលអ្នកចង់ធ្វើ អ្នកនៅតែសង្ឃឹមថា អ្នកគង់តែនឹងធ្វើវាបានក្នុងពេលណាមួយ ឆាប់ៗនេះ។
១០. ចែករំលែកក្តីស្រលាញ់
អ្នកមិនចងគំនុំនោះទេ អ្នកនឹងលើកលែងទោស ដល់អ្នកដែលធ្លាប់ធ្វើបាបអ្នក ហើយប្តូរមកវិញ ដោយចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគេ។
១១. មិនខ្វល់ពីការរិះគន់
បើអ្នកជឿជាក់ ថាអ្នកធ្វើត្រូវហើយ ដូច្នេះចង់អ្នកណាថាអីក៏ថាទៅ អ្នកមិនខ្វល់។ ប៉ុន្តែចំពោះចំនុចខ្លះ អ្នកក៏ទទួលស្តាប់ការរិះគន់ទាំងនោះ ដើម្បីយកមកស្ថាបនាខ្លួនឯងឲ្យកាន់តែប្រសើរផងដែរ។
១២. មានវត្តមានជានិច្ច
មិនថាមានបញ្ហាអ្វីកើតឡើង អ្នកមិនដែលគិតថាចង់ធ្វើឲ្យខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ លែងចង់ឲ្យពិភពលោកនេះឃើញអ្នកទៀតឡើយ។ អ្នកនឹងបង្ហាញវត្តមានគ្រប់ពេល មិនឲ្យគេថា អ្នកគេចទៅបួស ដោយសារខូចចិត្តរឿងស្នេហានោះទេ។
១៣. មិនស្រែកឡូឡា
អ្នកចេះគ្រប់គ្រងខ្លួនឯង មិនថាខឹងប៉ុណ្ណានោះទេ អ្នកនឹងមិនស្រែកឡូឡា ជាពិសេសគឺក្នុងចំណោមមហាជន ដែលធ្វើឲ្យគេវាយតំលៃអ្នកក្នុងរឿងផ្សេងៗ។ ទោះបីអ្នកជួបថ្ងៃស៊យយ៉ាងណា អ្នកនៅតែរក្សាភាពស្ងៀមស្ងាត់ ដើម្បីដោះស្រាយវា។
១៤. មិនខ្លាចក្នុងការសួរ
អ្នកមិនភ័យព្រួយខ្លាចគេថា អ្នកល្ងង់ទើបបានសួរសំណួរនោះទេ។ អ្នកតែងតែសួរ នៅពេលដែលអ្នកឆ្ងល់ ឬមានការសង្ស័យលើរឿងអ្វីមួយ។ ចំពោះអ្នក មានតែការបញ្ជាក់ឲ្យបានច្បាស់លាស់ប៉ុណ្ណោះ ទើបអាចយកជាការបាន៕
ចុចអាន៖ []