ប្រពន្ធមានផ្ទៃពោះ ប្ដីទ្រាំអត់បាន រកស្រីខាងក្រៅ ចុងក្រោយកើតរឿងស្មានមិនដល់
- 2017-05-15 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធមានផ្ទៃពោះ ប្ដីទ្រាំអត់បាន រកស្រីខាងក្រៅ ចុងក្រោយកើតរឿងស្មានមិនដល់
ពិភពលោកទាំងមូលនៅជុំវិញខ្ញុំប្រែជាខ្មៅងងឹតនៅពេលដឹងថា ប្ដីបានឆ្លងជំងឺមួយដែលគ្មានថ្ងៃមើលជាខណៈខ្ញុំកំពុងពពោះ។
ប្ដីខ្ញុំគឺជាស្នេហាដំបូងរបស់ខ្ញុំ ស្គាល់គ្នាតាមរយៈការណែនាំរបស់មិត្តភ័ក្ដិ។ គាត់អាយុ៣៣ឆ្នាំ បងខ្ញុំជិត១០ឆ្នាំ។ គាត់ជាមនុស្សធ្លាប់ឆ្លងកាត់ច្រើន និងចាស់ទុំ។ អាពាហ៍ពិពាហ៍របស់ខ្ញុំគឺបានចាប់ផ្ដើមដោយសុភមង្គល។
មិនត្រឹមតែស្វាមីនោះទេ គឺគ្រួសារទាំងមូលរបស់គាត់ពេញចិត្ត និងស្រលាញ់ខ្ញុំគ្រប់ៗគ្នា។ ខ្ញុំជឿជាក់ប្ដី១០០%ព្រោះគាត់មានភាពម៉ត់ចត់រាល់កិច្ចការ។ មិត្តភ័ក្ដិតែងក្រើនរំលឹកខ្ញុំដែរថាមិនគួរទុកចិត្តអ្នកណាទាំងស្រុងនោះទេ ព្រោះយើងមិនអាចមើលធ្លុះចិត្តមនុស្សឡើយ។
មួយរយៈពេលកន្លងផុតទៅ ខ្ញុំក៏ពពោះកូនដំបូង។ ដោយសារតែប្ដីខ្ញុំជាកូនទោល ដូចនេះហើយគ្រួសារខាងប្ដីបានយកចិត្តទុកដាក់ជាមួយខ្ញុំទ្វេដង។ ព្រោះតែយាយតាស្រលាញ់ចៅពេកក៏បានហាមប្ដីខ្ញុំមិនឲ្យរួមដំណេកកំឡុងពេលមានកូននោះទេ ខ្លាចប៉ះពាល់កូនក្នុងផ្ទៃ។ ប្ដីខ្ញុំក៏ស្ដាប់តាម ដោយមិនបានបង្ខំខ្ញុំអ្វីនោះទេ។
យ៉ាងណាក៏ដោយ ក្រោយពេលសម្រាលរួច ខ្ញុំសង្កេតឃើញថាឥរិយាបថរបស់ប្ដីខ្ញុំប្លែកខ្លាំងណាស់។ គាត់ហាក់ដូចគ្មានអារម្មណ៍ក្នុងខ្លួន ភ័យព្រួយ ទឹកមុខស្លេកស្លាំង។ បើទោះបីជានៅតែមើលថែទាំងប្រពន្ធកូនបានល្អក៏ដោយ។ ខ្ញុំប្រឹងជីកសួរជាច្រើនដង គាត់តែងទម្លាក់កំហុសថាដោយសារតែសម្ពាធការងារ។
ហើយចាប់ពីពេលនោះដែរ គាត់ក៏លែងអើពើរឿងលើគ្រែទៀតដែរ ដោយយកលេសថាខ្ញុំកូនខ្ចីគួរតែសម្រាកសិន ចាំគ្រប់៦ខែចាំគិតទៀត។
ថ្ងៃមួយ ពេលកំពុងសម្អាតតុធ្វើការរបស់ប្ដី នៅពេលឃើញសោនៅជាប់ទូ ខ្ញុំក៏សម្រេចចិត្តបើកមើល។ នៅពេលនោះពិភពលោកទាំងមូលហាក់ប្រែក្លាយជាពណ៌ខ្មៅនៅពេលខ្ញុំឃើញថា ប្ដីខ្ញុំមានផ្ទុកមេរោគ HIV នៅក្នុងក្រដាសពិនិត្យឈាមរបស់គាត់។ ខ្ញុំបានសួរខ្លួនឯងថាហេតុអីបានជាគាត់មានផ្ទុកជំងឺនេះ ហើយម្ដាយកូនខ្ញុំមានជាប់ដែរឬអត់?
ដល់ពេលហ្នឹងទើបប្ដីខ្ញុំសារភាពថា អំឡុងពេលដែលខ្ញុំពពោះ ដោយសារតែទ្រាំអត់បាន ទើបគាត់ទៅរកក្រៅ។ ដោយមិនប្រុងប្រយ័ត្នក៏ឆ្លងមេរោគទៅ។ ដោយសារហេតុនេះ ទើបគាត់លែងហ៊ានរួមមេត្រីជាមួយខ្ញុំ ខ្លាចឆ្លងដល់ខ្ញុំ។ គាត់មិនសុំការអភ័យទោសនោះឡើយ ដោយបានប្រាប់ថាខ្ញុំចង់ដោះស្រាយយ៉ាងម៉េចក៏បាន។ នៅពេលនេះ ខ្ញុំមិនចង់ឲ្យកូនខ្ញុំបាត់បង់ឪពុកនោះឡើយ តែក៏មិនអាចបន្តរស់នៅក្រោមដំបូលជាមួយប្ដីទៀតដែរ៕