៥ សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​ស្រឡាញ់​មនុស្ស​ប្រុសខុស​ហើយ

  • 2017-07-04 03:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​អាច​មើល​ចិត្ត​មនុស្ស​ធ្លុះ​នោះ​ ថ្ងៃ​នេះ​ល្អ​ តែ​យើង​មិន​ដឹង​ថា​ថ្ងៃ​ស្អែក​ទៅ​ជា​យ៉ាង​ណា​ឡើយ ដូច្នេះ​បើ​សិន​ជា​ពេល​នេះ​ទំនាក់ទំនង​អ្នក​ឈាន​ដល់​ដំណាក់​កាល​ដូច​ខាង​ក្រោម​ មាន​ន័យ​ថា​អ្នក​កំពុង​ស្រឡាញ់​មនុស្ស​ខុស​ហើយ ៖ ​

១. ស្រក់​ទឹក​ភ្នែក​ស្ទើរ​រាល់​យប់ ៖ ប្រហែល​ជា​ពេល​យប់​ជា​ពេល​ដែល​អ្នក​ពិបាក​ចិត្ត​ខ្លាំង អ្នក​ស្មុគស្មាញ​ ហត់​នឿយ​ជា​មួយ​ស្នេហា​របស់​អ្នក​ដែល​មាន​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

រុបតំណាង

**២. អ្នក​គ្មាន​អារម្មណ៍​ល្អ​ក្នុង​ទំនាក់​ទំនង​នេះ​ទៀត ៖** អារម្មណ៍​អ្នក​កាន់​តែ​អស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​គ្មាន​អារម្មណ៍​រីករាយ គ្មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សេរីភាព​ដូច​មុន ហើយ​រវាង​អ្នក​និង​គាត់​គឺ​តឹង​តែង​ជាមួយ​គ្នា​ជាង​អ្នក​ដទៃ​ទៅ​ទៀត។

៣. អ្នក​មាន​អារម្មណ៍​ថា​ឯកា​ទោះបី​ជា​នៅ​ក្បែរ​គ្នា​ក៏​ដោយ ៖ ភាព​ឯកា​នៅ​តែ​មាន​ចំពោះ​អ្នក​ទោះ​បី​ជា​អ្នក​ និង គាត់​នៅ​ជាមួយ​គ្នា​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​មាន​គាត់​ក៏​ដូច​អត់​គាត់ ហើយ​មាន​គាត់​រឹត​តែ​ពិបាក​ចិត្ត​ជាង​ពេល​មិន​ទាន់​ស្គាល់​គាត់​ទៀត។

៤. អ្នក​លះបង់​ច្រើន​ពេក​ទៅ​លើ​គាត់​តែ​ឯង ៖ គ្រប់​យ៉ាង​អ្នក​ធ្វើ​ដើម្បី​គាត់​តែ​ឯង ដោយសារ​មិន​ចង់​មាន​បញ្ហា​អ្នក​សុខចិត្ត​ចាញ់ សុខចិត្ត​ពិបាក​ចិត្ត​តែ​ម្នាក់​ឯង ទាំង​គាត់មិន​ដែល​ដឹង ហើយ​ពេល​ខ្លះ​គាត់​មិន​ទទួល​អំពើ​ល្អ​របស់​អ្នក​ទៀត។

រូបតំណាង

៥. ចាប់​ផ្ដើម​លែង​មានអារម្មណ៍​ពិបាក​ចិត្ត​នៅ​ពេល​ដែល​មិន​បាន​ជួប​គាត់​​​​​​​​​​​​​​​​​​​​​​ ៖ ជួប​ ឬ មិន​ជួប​ក៏​លែង​មាន​បញ្ហា​សម្រាប់​អ្នក ព្រោះ​អ្នក​គិត​ថា​អត់​មាន​គាត់​អ្នក​សប្បាយ​ចិត្ត​ជាង ព្រោះ​នៅ​ជាមួយ​គាត់​ក៏​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ថែម។

បើ​ដឹង​ថា​ខុស​ហើយ គួរ​តែ​កុំ​បណ្ដោយ​ឲ្យ​ខុស​កាន់​តែ​ខ្លាំង​ទៀត ព្រោះ​ជីវិត​យើង​គួរ​តែ​ល្អ​ជាង​នេះ៕

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម