ប្រជ្រុយ​មហា​សំណាង​របស់​មនុស្ស​ស្រី មាន​នៅ​កន្លែង​ណា​ខ្លះ?

  • 2017-07-03 07:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជ្រុយ​នៅ​លើ​ខ្លួន​មនុស្ស​ស្រី គឺ​មាន​អត្ថន័យ​ផ្សេង​ៗ​គ្នា។ បើ​ចង់​ដឹង​ថា​តើ​ប្រជ្រុយ​មហា​សំណាង​របស់​មនុស្ស​ស្រី មាន​នៅ​កន្លែង​ណា​ខ្លះ អាន​អត្ថបទ​ខាងក្រោម​នេះ៖

១.ប្រជ្រុយ​នៅ​លើ​ក្បាល៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ គឺ​មិន​ដែល​ជួប​បញ្ហា​លំបាក​អ្វី​សោះ ព្រោះ​តែង​មាន​អ្នក​ជួយ​រហូត។

២.ប្រជ្រុយ​នៅ​កប់​ក្នុង​ចិញ្ចើម៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​ក្នុង​ចិញ្ចើម​នឹង​មាន​កូន​ប្រុស​ជា​អ្នក​ធំ ហើយ​បើ​កូន​ស្រី​នឹង​បាន​រៀបការ​ជាមួយ​មនុស្ស​ខ្ពង់ខ្ពស់។

៣.ចន្លោះ​ចិញ្ចើម៖ ស្រី​ៗ​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ នឹង​រស់នៅ​លើ​គំនរ​ ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​ជាមួយ​នឹង​រថយន្ត​ទំនើប​ៗ។

៤.ប្រជ្រុយ​នៅ​ទង​ត្រចៀក៖ អ្នក​នឹង​មាន​សំណាង​ដែល​អាយុ​វែង និង​មាន​លុយ​ចាយ​ច្រើន។ អ្នក​មាន​ប្រជ្រុយ​នៅ​ទង​ត្រចៀក​គឺ​មាន​ឲ្យ​ភាព​ឆ្លាតវៃ និង​ប្រាជ្ញា​លើស​គេ។

៥.ប្រជ្រុយ​នៅ​ចុង​ចិញ្ចើម៖ នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ និង​មាន​ឥទ្ធិពល​ម្នាក់។

៦.ប្រជ្រុយ​នៅ​បបូរ​មាត់៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​បបូរ​មាត់​លើ នឹង​មិន​ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ​ដាច់​ខាត។ ចំណែក​អ្នក​ដែល​មាន​ប្រជ្រុយ​បបូរ​មាត់​ក្រោម​ជា​មនុស្ស​ដែល​អ្នក​ដទៃ​កើត​សរសើរ និង​ជឿ​ទុក​ចិត្ត​បំផុត។

៧.ប្រជ្រុយ​នៅ​ចង្កា៖ នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ។

៨.ប្រជ្រុយ​នៅ​កញ្ចឹងក៖ មនុស្ស​ស្រី​មាន​ចំណុច​នេះ គឺ​ពោរពេញ​ដោយ​អំណាច និង​មាន​អ្នក​គាំទ្រ​ច្រើន​នៅ​ពី​ក្រោយ​ខ្នង។

៩.ប្រជ្រុយ​នៅ​លើ​ឆ្អឹង​ដងកាំបិត៖ មនុស្ស​ស្រី​បែប​នេះ​គឺ​ខ្លាំង​ក្នុង​វិស័យជំនួញ។

១០.ប្រជ្រុយ​នៅ​ជិត​ផ្ចិត៖ នាង​គឺ​ជា​មនុស្ស​ស្រី​ដ៏​អស្ចារ្យ និង​មាន​វាសនា​ជា​ជំទាវ៕

ចុចអាន៖ប្រពៃណី​ប្លែក​ៗ​ទាក់​ទង​នឹង​កូន​ក្រមុំ​នៅ​តាម​ប្រទេស​​មួយ​ចំនួន​ដែល​អ្នក​មិន​ដឹង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី