ទម្លាយរូបមន្តធ្វើទឹកសាប៊ូលាងចានទុកប្រើខ្លួនឯង ងាយៗនិងចំណេញលុយ
- 2017-06-25 01:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយរូបមន្តធ្វើទឹកសាប៊ូលាងចានទុកប្រើខ្លួនឯង ងាយៗនិងចំណេញលុយ
សព្វថ្ងៃនេះ នៅតាមទីផ្សារមានសាប៊ូលាងចានចេញលក់ជាច្រើនម៉ូដច្រើនម៉ាក ត្បិតតែភាគច្រើនមិនសូវជាថ្លៃ ប៉ុន្តែដោយសារវាជារបស់ចាំបាច់ដែលយើងត្រូវប្រើរាល់ថ្ងៃរាល់ពេល ដូច្នេះបើគិតទៅមួយខែៗក៏ចំណាយលើវាគួរសមដែរ ជាពិសេសអ្នកមានសមាជិកច្រើន ឬនៅតាមហាង ភោជនីយដ្ឋានផ្សេងៗ។ ដូច្នេះសម្រាប់អ្នកដែលមិនចង់ចំណាយច្រើនលើថ្លៃសាប៊ូលាងចាន ថ្ងៃនេះយើងមានរូបមន្តធ្វើសាប៊ូលាងចានបែបធម្មជាតិមកបង្ហាញ។
របស់ដែលត្រូវមាន៖
១. មេសាប៊ូ N70 ១គីឡូក្រាម អាចរកទិញបាននៅតាមហាងលក់គ្រឿងគីមី
២. អំបិល ១គីឡូក្រាម
៣. សារធាតុកម្ចាត់ខ្លាញ់ F24 កន្លះគីឡូក្រាម (អាចដាក់ ឬមិនដាក់ក៏បាន)
៤. ទឹកស្អាត លាយទឹកក្រូចឆ្មារ ឬក្រូចសើច ១០ទៅ១៥លីត្រ
វិធីធ្វើ
១. រំលាយអំបិលក្នុងទឹកក្ដៅឧណ្ណៗ ៣លីត្រ
២. កូរមេសាប៊ូ N70 និង F24 ឲ្យចូលគ្នា ដោយដាក់ទឹកអំបិលចូលម្ដងបន្តិចៗនៅពេលកូរ
៣. ចាក់ទឹកស្អាត ឬទឹកផ្លែក្រូចចូល
៤. កូរឲ្យចូលគ្នា
៥. ទុកចោលរយៈពេលកន្លះថ្ងៃ រហូតសង្កេតឃើញថាបាត់ពពុះ រួចហើយអាចច្រកទុកក្នុងដបទុកប្រើប្រាស់បានហើយ ៕