មិនធម្មតា! ស្រីស្អាត Zhao Liying ប្រើប្រាស់សម្ភារៈ និងខោអាវសុទ្ធតែរបស់ brand brand
- 2017-06-23 03:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ស្រីស្អាត Zhao Liying ប្រើប្រាស់សម្ភារៈ និងខោអាវសុទ្ធតែរបស់ brand brand
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រីស្អាត Zhao Liying បានទាក់ទាញចំណាប់អារម្មណ៍ផលិតករភាពយន្តជាច្រើន ដោយសារតែរូបសម្រស់ស្រស់ស្អាតគ្មានគូផ្ទឹមរបស់នាង។ បច្ចុប្បន្នតួឯកស្រី "និស្ស័យស្នេហ៍ដាវទេព” កំពុងតែមមាញឹកនឹងការសម្ដែងខ្សែភាពយន្តជាច្រើន ហើយដោយសារតែកាក់កបនឹងតំណែងតួឯកនេះ ទើបនាងមានសមត្ថភាពប្រើប្រាស់សម្ភារៈសុទ្ធតែទំនើបៗ។
សម្រាប់ការលេងម៉ូដសំលៀកបំពាក់ ឬរបស់ប្រើប្រាស់ តារាស្រីជួរមុខប្រចាំប្រទេសចិន Zhao Liying ក៏មិនឲ្យចាញ់តារាល្បីៗទៀតដែរ ដោយនាងស្លៀកពាក់សុទ្ធតែរបស់ brand brand ល្បីៗលំដាប់ពិភពលោក។ ទោះជាពេលធម្មតា ឬចូលរួមក្នុងកម្មវិធីឡើយ តារាស្រីវ័យ ២៩ ឆ្នាំតែងស្លៀកពាក់ម៉ាកធំៗជានិច្ចដូចជា kenzo, Prada Hermes , Balmain ជាដើម។ ខាងក្រោមនេះគឺជាម៉ាកសំលៀកបំពាក់ដែលតួនាង ឆឹងអើ ក្នុងរឿង "Princess Agents” ស្លៀកពាក់៖
១.រូបខ្លីពណ៌ក្រហមលាយខ្មៅដែល Zhao Liying ចូលរួមក្នុងកម្មវិធីមួយមានតម្លៃជាង ៤៤០១ ដុល្លារ។
២.រ៉ូបអាពាហ៍ពិពាហ៍ពណ៌សនារបស់យីហោ Badgley Mischka មានតម្លៃ ១៣២០ ដុល្លារ។
៣.Zhao Liying បានបង្ហាញខ្លួននៅតាមផ្លូវជាមួយនឹងអាវម៉ាក Kenzo, សំពត់ម៉ាក Balmain កាបូបស្ពាយម៉ាក Prada មានតម្លៃ ១៦០០ ដុល្លារ និងខ្សែដៃដ៏តម្លៃរបស់ Hermes។
៤.តួឯករឿង "អង្គរក្សម្ចាស់ក្សត្រី” បានបង្ហាញខ្លួននៅតាមផ្លូវជាមួយនឹងអាវយឺតសំយេះស្មាMasion Martin Margiela វ៉ែនតាម៉ាក Miu Miu និងចិញ្ចៀនពីរបានវង់របស់ម៉ាក APM Monaco។
៥.អាវខោវប៊យម៉ាក MOSCHINO។
៦.អាវសកជុចដែលនាងពាក់ក្នុងកម្មវិធីសម្ពាធហាងមានតម្លៃ ៥៨៥ ដុល្លារ។
៧.សម្រាប់កាបូបពណ៌ខ្មៅដែលស្រីស្អាតកើតឆ្នាំ ១៩៨៧ នេះប្រើជាម៉ាក Balenciaga Le Dix មានតម្លៃ ១៨៩២ ដុល្លារ។
៨.ពេលនៅព្រលានយន្តហោះតារាស្រីសាច់សខ្ចីរូបនេះប្រើប្រាស់ស្បែកជើងម៉ាក stella mccartney ដែលមានតម្លៃ ៩៤១ ដុល្លារ។
៩.ពេលចូលរួមក្នុងកម្មវិធីមួយ Liying បានស្លៀករ៉ូបវែងពណ៌ក្រហមឆ្អិន ហើយនាឡិកាក៏ពណ៌ក្រហមស៊ីគ្នាដែលមានតម្លៃរហូតទៅដល់ ៥០៨ ដុល្លារ៕
ចុចអាន៖តារាថៃរូបណាលេង Fashion អាវក្រៅវែង បានស្អាតជាងគេ?