ប្រភេទ​ស្បែក​ជើង​ដែល​ស្រី​ៗ​គួរ​តែ​មាន​ផ្ទាល់​ខ្លួន សម្រាប់​ពាក់​តាម​ស្ថានភាព​ផ្សេង​ៗ

  • 2017-06-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ជើង​គឺ​ជា​គ្រឿង​លម្អ​ខ្លួន​មួយ​ដែល​ស្រីៗ​ត្រូវ​ការ​ចាំ​បាច់​បំផុត ព្រោះ​បើ​យើង​មិន​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​សមស្រប​តាម​កាលៈទេសៈ​នោះ​ទេ យើង​នឹង​មើល​មក​ឆ្គង​ មិន​ចុះ​ជាមួយ​អ្នក​ដទៃ ដូច្នេះ​ហើយ​ទើប​នារី​ៗ​គួរ​តែ​មាន​ស្បែក​ជើង​ប្រភេទ​នេះ​ជា​របស់​ផ្ទាល់​ខ្លួន៖​

១. ស្បែក​ជើង​កែង​ខ្ពស់ ៖ សម្រាប់​ពាក់​ចូល​រួម​ពិធី​មង្គល​ការ ឬ កម្មវិធី​ជប់​លៀង​ផ្សេងៗ។

២. ស្បែក​ជើង​កែង​ទាប ៖ សម្រាប់​ពាក់​ធ្វើ​ការ ឬ​ចូល​រួម​កម្មវីធី​ផ្សេង​ៗ។

៣. ស្បែក​ជើងស៊ក ៖ សម្រាប់​អ្នក​មិន​ចូល​ចិត្ត​ពាក់​កែងសោះ និង អ្នក​ដែល​មាន​កម្ពស់​ខ្ពស់។ វា​អាច​ពាក់​ទៅ​ធ្វើ​ការ ទៅ​សាលា និង កម្មវិធី​បាន​ដូច​គ្នា។

៤. ស្បែកជើងកែង​ កវែង ៖ សម្រាប់​ពាក់​ពេលចេញ​ទៅ​ក្រៅ ឬ អាច​ពាក់​ធ្វើ​ការ​ក៏​បាន។

៥.ស្បែក​ជើង​ប៉ាតា ៖ សម្រាប់​ពាក់​ពេល​ទៅ​ដើរ​លេង ឬ ចេញ​ទៅ​ក្រៅ​ព្រោះ​វា​ស្រួល​ពាក់​ដើរ និង ការ​ពារ​ជើង​របស់​យើង។

៦. ស្បែក​ជើង​ក្រវ៉ាត់​កែង ៖ សម្រាប់​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​បែប​សុភាព ហើយ​ពាក់​ជាមួយ​សំពត់​ ឬ​ក៏​ រ៉ូប​​បែប​សាមញ្ញ​ៗ ពេល​ទៅ​ណា​មក​ណា​ជិត​ៗ ឬ ទៅ​សាលា ឬ ធ្វើ​ការ។

អត្ថបទ៖ ផេង ផលធិតា

អត្ថបទថ្មី