រឿងល្អ៧យ៉ាងនឹងកើតឡើងពេលអ្នកបានធ្វើដំណើរកម្សាន្តជាមួយមហាមិត្ត
- 2017-06-18 02:28:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងល្អ៧យ៉ាងនឹងកើតឡើងពេលអ្នកបានធ្វើដំណើរកម្សាន្តជាមួយមហាមិត្ត
ការដែលបានដើរកម្សាន្តនៅតាមរមណីយដ្ឋានផ្សេងៗ មិនថាក្នុងប្រទេសឬក្រៅប្រទេស គឺចាត់ទុកថាជាក្ដីសុខរបស់មនុស្សភាគច្រើន ប៉ុន្តែក្រៅពីការទៅដើរលេងជាមួយគ្រួសារ ឬមិត្តភ័ក្ដិធម្មតាហើយ ការបានទៅដើរលេងជាមួយមិត្តជិតស្និទ្ធបំផុតតែពីរនាក់ នឹងធ្វើឲ្យអ្នកអាចទទួលបាននូវអ្វីជាច្រើន។ ឥលូវយើងមកមើលទាំងអស់គ្នាល្អជាង ថាតើមានអ្វីនឹងកើតឡើងខ្លះបន្ទាប់ពីអ្នកបានទៅដើរលេងជាមួយមិត្តដែលអ្នកយល់ចិត្តបំផុត៖
១. មានការចងចាំពិសេសៗរួមគ្នា
ការដែលបានដើរលេងជាមួយមហាមិត្តនឹងធ្វើឲ្យអ្នកមានការចងចាំជាមួយមិត្តម្នាក់នោះច្រើនជាងអ្នកដទៃៗ ហើយនៅពេលអ្នកនិយាយដល់ដំណើរកម្សាន្តដែលធ្លាប់ទៅជាមួយគ្នា មិត្តភ័ក្ដិផ្សេងៗទៀតក្នុងក្រុមអាចនឹងមានអារម្មណ៍ច្រណែនផងក៏ថាបាន។
២. និយាយរឿងអស់សំណើចដែលបានជួបជាមួយគ្នាមិនធុញ
ក្នុងចន្លោះពេលធ្វើដំណើរនោះ អាចនឹងមានរឿងកំប្លែងកើតឡើង ដោយវាអាចនឹងជារឿងដែលអ្នកទាំងពីរចងចាំបានយ៉ាងល្អ ហើយវានឹងក្លាយជាប្រធានបទដែលអ្នកនឹងលើកមកនិយាយជាមួយគ្នាបានមិនចេះធុញ។
៣. ថតរូបជាមួយគ្នាម៉ាអស់ដៃ
ការដែលអ្នកបានទៅដើរលេងជាមួយអ្នកដែលយល់ចិត្តតែពីរនាក់ ពិតប្រាកដណាស់ថាអ្នកនឹងមានពេលវេលាថតរូបលេងយ៉ាងសប្បាយ ដោយមិនចាំបាច់ក្រែងចិត្តអ្នកដទៃណាមួយឡើយ។ មួយលើកនេះអ្នកនឹងមានរូបផុសក្នុង Instagram និង Facebook បានយូរតែម្ដង។
៤. បានស្គាល់មិត្តកាន់តែច្បាស់
គុណសម្បត្តិមួយទៀតនៃការទៅដើរលេងជាមួយមហាមិត្តនោះគឺ អ្នកអាចនឹងមើលឃើញគេក្នុងមុំផ្សេងដែលអ្នកដែលមិនធ្លាប់បានឃើញពីមុនមក ដែលនោះនឹងអាចឲ្យអ្នកបានស្គាល់ធាតុពិត ចរិតពិតរបស់មិត្តកាន់តែច្រើន។
៥. កាន់តែស្និទ្ធស្នាលជាមួយគ្នាលើសដើម
បន្ទាប់ពីការដើរកម្សាន្ត អ្នកអាចនឹងយល់ថាអ្នកនឹងមានអារម្មណ៍សប្បាយចិត្តនឹងការនៅជាមួយមិត្តដែលជិតស្និទ្ធបំផុត ព្រោះអ្នកធ្លាប់ឆ្លងកាត់ពេលវេលាទាំងសប្បាយ និងលំបាកមកជាមួយគ្នា។
៦. ត្រៀមគម្រោងដើរកម្សាន្តម្ដងទៀត
ប្រសិនបើដំណើរកម្សាន្តដែលអ្នកបានទៅជាមួយមិត្តជិតស្និទ្ធប្រព្រឹត្តទៅដោយល្អរហូតធ្វើឲ្យអ្នកដិតជាប់ក្នុងចិត្ត អ្នកអាចរៀបចំគម្រោងសម្រាប់ដំណើរកម្សាន្តបន្ទាប់ទៀតបាន ព្រោះធានាថាវានឹងកើតឡើង។
៧. អនុស្សាវរីយមិនអាចបំភ្លេចបាន
នៅពេលអ្នកឃើញរូប ឬកម្មវិធីទូរទស្សន៍ដែលនិយាយពីទីកន្លែងដែលអ្នកជាមួយមិត្តរបស់អ្នកធ្លាប់ទៅ ការចងចាំនៅថ្ងៃនោះនឹងត្រលប់មក និងធ្វើឲ្យអ្នកអាចរំឭករឿងទាំងនេះជាមួយមិត្តជិតស្និទ្ធបានដោយគ្មានថ្ងៃធុញទ្រាន់។
សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត គួរតែសាកល្បងទៅដើរលេងជាមួយមិត្តសម្លាញ់តែពីរនាក់ យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត ដែលធានាថាវានឹងជាពេលវេលាដែលធ្វើឲ្យអ្នកចងចាំមិនអាចបំភ្លេចបាន ៕