កុំច្រឡំរវាងអ្វីដែលស្រដៀងនឹងស្នេហាជាមួយស្នេហាពិតប្រាកដឲ្យសោះ
- 2017-06-20 10:16:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំរវាងអ្វីដែលស្រដៀងនឹងស្នេហាជាមួយស្នេហាពិតប្រាកដឲ្យសោះ
ស្នេហាជាអ្វី? គឺជាអារម្មណ៍ពេលបេះដូងលោតញាប់ បាតដៃបែកញើសជោក សំឡេងនិយាយរដាក់រដុប? នោះមិនទាន់ជាស្នេហានោះទេ គ្រាន់តែជាការចូលចិត្ត។
គឺជាអារម្មណ៍ដែលអ្នកតែងទន្ទឹងរង់ចាំគេ ពេលណាក៏ចង់រក្សាគេឲ្យនៅក្បែរ? នោះមិនទាន់ជាការស្រលាញ់ទេ គ្រាន់តែការចង់បាន។
គឺនៅពេលដែលអ្នកនៅក្បែរគេ ព្រោះគេចង់ដូចគ្នានោះ? នោះមិនទាន់ជាស្នេហានោះទេ គ្រាន់តែជាភាពស្មោះត្រង់។
គឺជាអារម្មណ៍នៅពេលដែលបេះដូងអ្នកលោតខុសចង្វាក់ដោយសារតែរូបសម្បត្តិរបស់គេ? នេះមិនទាន់ជាស្នេហានោះទេ គ្រាន់តែអ្នកលង់នឹងសម្រស់របស់គេប៉ុណ្ណោះ។
គឺជាការលើកលែងទោសឲ្យកំហុសរបស់គេ ដោយសារតែអ្នកនៅបារម្ភ? នោះមិនទាន់ជាស្នេហានោះទេ គ្រាន់តែជាមិត្តភាព។
**អ៊ីចឹងស្នេហាគឺជាអ្វីទៅវិញ?**
គឺនៅពេលដែលអ្នកដទៃទាក់ទាញអ្នក តែអ្នកនៅតែនៅក្បែរគេទាំងគ្មានការស្ដាយក្រោយ នោះទើបជាស្រលាញ់។
នៅពេលដែលព្រមទទួលយកកំហុសរបស់គេ ដោយសារតែអ្នកដឹងថានោះគឺជាចរិតរបស់គេ នោះទើបជាស្រលាញ់។
នៅពេលដែលអ្នកយំដោយសារតែការឈឺចាប់របស់គេ បើទោះបីជានៅក្នុងការឈឺចាប់នោះគេរឹងមាំជាងយើងផងក៏មិនដឹង នោះទើបហៅថាស្រលាញ់។
នៅពេលដែលអ្នកមានអារម្មណ៍ថាក្រសែភ្នែករបស់គេហាក់អាចមើលធ្លុះដល់បេះដូងរបស់ខ្លួន នោះទើបហៅថាស្រលាញ់។
បើសិនជាអ្នកប្រគល់បេះដូង ជីវិត និងការរស់នៅរបស់ខ្លួនឲ្យគេ នោះទើបហៅថាស្រលាញ់។
នៅលើលោកនេះ មានរឿងច្រើនដែលស្រដៀងនឹងស្នេហា តែការពិតស្នេហាមិនមែនបែបនោះឡើយ។ សូមយល់ឲ្យច្បាស់ពេលស្វែងរកស្នេហាឲ្យខ្លួនឯង កុំឲ្យអារម្មណ៍ធ្វើឲ្យអ្នកយល់ច្រឡំថាជាស្នេហា តែចុងបញ្ចប់បែរជាមិនមែនទៅវិញ៕