មើល​អត់​ចង់​ស្គាល់ ​តួ​ឯក "Wonder Woman” ពេល​អត់​ផាត់​មុខ​សោះ

  • 2017-06-20 02:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អមដោយ​​ការ​ផាត់​មុខ​ផ្ចិតផ្ចង់​នៅ​ក្នុង​រឿង "Wonder Woman” តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Gal Gadot ប្រៀប​ដូច​ជា​រាជិនី​សម្រស់​មួយ​រូប ជាមួយ​រូប​សម្បត្តិ​ស្អាត​ឥត​ខ្ចោះ។ ចុះ​ពេល​នាង​គ្មាន​ជំនួយ​របស់​គ្រឿង​សម្អាង​វិញ នឹង​ទៅ​ជា​យ៉ាង​ណា?

មុន​នេះ​បន្តិច នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ​បាន​បង្ហោះ​រូប​ខ្លួន​ដោយ​គ្មាន​ការ​ផាត់​មុខ​សោះ។ ខុស​ពី​រូបភាព​ដែល​ឃើញ​ធ្លាប់​ឃើញ មុខ​របស់ Gadot ពេល​គ្មាន​ក្រែម​ម្សៅ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​នាង​មាន​អាចម៍​រុយ​ច្រើន ស្បែក​ស្រអាប់ និង​មិន​ភ្លឺ​ថ្លា​នោះ​ឡើយ។ ប្រៀបធៀប​ពេល​ផាត់​មុខ និង​មិន​ផាត់​មុខ​គឺ​ខុស​គ្នា​ដាច់​តែ​ម្ដង៕

ប្រភព៖ Kenh14 ប្រែ​សម្រួលៈ Caramel