នារី​ៗ​មាន​ជើង​ធំ គួរ​ស្លៀក​ពាក់​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ស្លីម​ស្អាត?

  • 2017-06-19 02:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​ Kanha ណា​ខ្លះ​ដែល​កំពុង​មាន​បញ្ហា​ជើង​​មើល​ទៅ​ធំ​​មិន​ស្លីម​ស្អាត​តាម​ដែល​ខ្លួន​ចង់​បាន? ថ្ងៃ​នេះ​យើង​សូម​នាំ​យក​ Idea ស្លៀក​ពាក់​ខ្លះ​ៗ​សម្រាប់​នារី​ដែល​មាន​ជើង​ធំ ​ក៏​ដូច​ជា​ត្រគាក​ធំ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នា ដោយ​ប្រើ​តែ​តិចនិក​តិចតួច ក្នុង​ការ​តុបតែង​ខ្លួន ដូច​ជា​ការ​ជ្រើសរើស​ស្លៀក​ពណ៌​ខ្មៅ ដែល​អាច​បិទបាំង​រាង​ធំ​របស់​អ្នក​បន្តិច ហើយ​បើ​​ខោ​ ឬ​សំពត់​គួរ​ជ្រើសរើស​ប្រវែង​លើ​ជង្គង់​ឡើង​លើ (តែ​កុំ​ឡើង​ខ្លាំង​ជ្រុល​ពេក) ហើយ​ខោ​ដែល​ស្លៀក​ក៏​កុំ​ជ្រើសរើស​ខោ​រឹប​ពេក គឺ​រើស​មើល​ខោ​ណា​ល្មម​នឹង​ទំហំ​ជើង​ និង​ចង្កេះ​របស់​យើង​បាន​ហើយ។​ឥលូវ​នេះ​មក​មើល​រូប​ភាព​ខ្លះ​ៗ​ដែល​ជា​ស្ទីល​គំរូ​តែ​ម្ដង៖    

ខោ​ដែល​ល្មម ​មិន​រលុង

ពណ៌​ខ្មៅ​ ​អាច​ជួយ​លាក់​រាង​

សំពត់​ឆែក​ខាង​មុខ

សំពត់​រឹបរាង

អាវ​ក្រៅ​បាំង​ត្រគាក

សំពត់​វែង​តែ​បង្ហាញ​ភាព​សិចស៊ី

សំពត់​ ឬ​រ៉ូប​លើ​ជង្គង់

សំពត់​ខ្លី​មុខ​វែង​ក្រោយ

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន