សូមទោស​ដែល​ស្រលាញ់​អូន ​ពេល​ទើប​តែ​ចាប់​ផ្ដើម​មាន​ការងារ​ធ្វើ

  • 2017-06-15 06:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មនុស្ស​ប្រុស​ម្នាក់​ដែល​ទើប​តែ​ចប់​ការ​សិក្សា​​ គឺ​គ្មាន​អ្វី​ក្រៅ​ពី​សញ្ញាបត្រ​មួយ​សន្លឹក និង​ដៃ​ទទេ​ពីរ​នោះ​ទេ។ បើ​សិន​ជា​គ្មាន​ជំនួយ​របស់​គ្រួសារ​ទេ នឹង​មាន​ឧបសគ្គ​រាប់​មិន​អស់។ ហេតុនេះ​ហើយ​ទើប​គេ​ផ្ដាំ​មនុស្ស​ស្រី​ថា កុំ​ឲ្យ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មាន​អាយុ​តិច​ជាង។ គួរ​តែ​ស្រលាញ់​អ្នក​ពេញ​វ័យ មាន​អាជីព​ច្បាស់​លាស់ និង​រឹង​មាំ​ខាង​ផ្នែក​សេដ្ឋកិច្ច។

និយាយ​រួម​ទៅ កើត​មក​ជា​ស្រី គ្មាន​អ្នក​ណា​ដែល​មិន​ចង់​រក​ទី​បង្អែក​ដែល​រឹង​មាំ​នោះ​ឡើយ ដើម្បី​ប្រាកដប្រជា​ទៅ​ថ្ងៃ​អនាគត។ ពី​ព្រោះ​ថា យុវភាព​របស់​មនុស្ស​ស្រី​ឆាប់​ផុត​ណាស់ បើ​ជ្រើស​យក​មនុស្ស​ខុស​ហើយ អាច​ខក​មួយ​ជីវិត។

រូបតំណាង

តែ​អូន​មិន​ដូច​គេ​ឡើយ។ អូន​នៅ​តែ​នៅ​ក្បែរ​បង​ទាំង​មិន​ដឹង​ថា​ថ្ងៃ​ក្រោយ​បង​អាច​ធ្វើ​អ្វី​ឲ្យ​អូន​បាន។ ទាំង​មិន​ដឹង​ថា​បង​អាច​ផ្គត់ផ្គង់​ឲ្យ​អូន​គ្រប់គ្រាន់​ទៅ​ថ្ងៃ​ក្រោយ​ឬ​អត់។ អូន​នៅ​តែ​ជ្រើស​យក​បង ទៅ​ញ៉ាំ​បាយ​នៅ​ជិត​ផ្ទះ តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ឆ្ងាញ់ អង្គុយ​ខាង​ក្រោយ​ម៉ូតូ​ចាស់​ តែ​នៅ​អាច​សើច​សប្បាយ​បាន។ អូន​តែង​ទិញ​របស់​សាមញ្ញ​មក​ប្រើ​ប្រាស់ ដោយ​មិន​ដែល​ទាមទារ​ផលិតផល​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ឡើយ។

អូន​នៅ​តែ​ជ្រើស​យក​បង ស្ដាប់​រាល់​រឿង​ពិបាក​របស់​បង​នៅ​ពេល​ទើប​ចាប់​ផ្ដើម​ការងារ​ដំបូង។ មាន​ពេល​ខ្លះ ខ្លាច​អូន​ឃ្លាន ពិបាក និង​ដោយ​សារ​តែ​បង លះ​បង់​យុវភាព​ដោយ​គ្មាន​ប្រយោជន៍។ តែ​ពេល​ឃើញ​អូនសើច​​ឡើង​លែង​ឃើញ​ភ្នែក ទើប​ពេល​នោះ​ទប់​ចិត្ត​មិន​ហ៊ាន​និយាយ​ពាក្យ​សុំ​បែក​គ្នា។

ពិត​ណាស់ អូន​កំពុង​ទ្រាំ​នឹង​រឿង​លំបាក​នៅ​ពេល​បច្ចុប្បន្ន ទាំង​មិន​រំពឹង​ទុក​ការ​តប​ស្នង​នៅ​ថ្ងៃ​អនាគត។ តែ​បង​ដឹង​ថា បង​ជំពាក់​អូន​ច្រើន​ណាស់។ គេ​ថា​ត្រូវ​ដឹង​គុណ​នៅ​ពេល​ដែល​គេ​នៅ​ក្បែរ​យើងពេល​យើង​គ្មាន​អ្វី​សោះ ហើយ​អ្នក​ដែល​បង​ដឹង​គុណ គ្រៅ​ពី​អ្នក​មាន​គុណ គឺ​រូប​អូន​នេះ​ហើយ៕

ចុចអាន៖

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម