មនុស្ស​ស្រី​ដែល​នៅ​លីវ​យូរ ច្រើន​គិត​ពី​រឿង​ទាំង ៧ យ៉ាង​នេះ

  • 2017-06-15 02:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​ឲ្យតែ​នៅ​លីវ​យូរ ពួកគេ​ចូលចិត្ត​គិត​រឿង​ទាំង​នេះ​ណាស់ ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​ល្អ។ តែ​​មិន​ប្រាកដ​ថា ការគិត​ទាំង​នោះ​​សុទ្ធតែ​​ត្រឹមត្រូវ​ឡើយ ព្រោះ​នឹង​ធ្វើឲ្យ​យើង​មិន​បាន​រៀបការ​អស់​មួយ​ជីវិត​ក៏​មាន។ ​ស្រី​ៗ​ដែល​នៅ​ព្រៅច្រើន​គិត​ពី​រឿង​ទាំង ៧ យ៉ាង​នេះ៖

១.នៅ​លើ​លោក​នេះ​គ្មាន​ប្រុស​​ល្អ​ទេ

បាន​ជា​មនុស្ស​ស្រី​នៅ​លីវ​យូរ​គិត​រឿង​បែប​នេះ ព្រោះ​កន្លង​មក​ពួកគេ​បាន​ជួប​នឹង​បុរស​មិន​ល្អ​ដូចជា ​ដើរ​បោកប្រាស់​ស្រី​ៗ ឬ​បុរស​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​ចំពោះ​​ស្រ្តី​ជាដើម។ ដោយសារ​តែ​មិន​ធ្លាប់​ជួប​មនុស្ស​ល្អ ទើប​គិត​ថា​ពិភពលោក​នេះ​គ្មាន​ប្រុស​ល្អ​ទេ។

រូបតំណាង

**២.មក​ពី​យើង​ពូកែ​ពេក**

គ្រប់​រឿង​សុទ្ធ​តែ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ហើយ​មិន​ដែល​សុំ​ជំនួញ​ពី​មនុស្ស​ប្រុស​សោះ។ ព្រោះ​តែ​ពូកែ​គ្រប់​រឿង​បែប​នេះ​ហើយ​ទើប​យើង​គិត​ថា ទោះ​គ្មាន​បុរស ក៏​យើង​អាច​រស់​នៅ​បាន​ដែរ។

៣.រៀបការ​ហើយ​លែង​ស្អាត

មនុស្ស​ស្រី​ជាច្រើន​បាន​បង់​សម្រស់ ក្រោយ​ពេល​ពួកគេ​រៀបការ​ហើយ។ កត្តា​នេះ​ហើយ​ទើប​ស្រី​ៗ​មួយ​ចំនួន​ដែល​ស្រស់​ស្អាត ហើយ​មាន​អាយុ​ច្រើន មិន​ខ្វល់ខ្វាយ​គិត​ពី​រឿង​នេះ​ទេ ព្រោះ​ពួកគេ​ខ្លាច​មិន​បាន​ធ្វើ​ខ្លួន​ដូច​មុន។

៤.មិន​ទាន់​សម្រេច​បំណង​ប្រាថ្នា

ស្ត្រី​មាន​មហិច្ឆតា​ធំធេង ពួកគេ​កម្រ​គិត​ពី​ការ​សាង​គ្រួសារ​ណាស់ តែ​អ្វី​ដែល​ពួកគេ​គិត គឺ​ធ្វើ​យ៉ាង​ណា​ទើប​អាច​សម្រេច​បំណង​ប្រាថ្នា​បាន។

៥.ដាក់​កម្រិត​គូស្រករ

ស្រី​ៗ​ខ្លះ​ព្រោះ​តែ​មាន Idol ក្នុង​ចិត្ត​ជា​មនុស្ស​ខ្លាំង​ពូកែ​ដូចជា​ជីតា,ឪពុក,បងប្រុស ឬ​បុរស​ណា​ដែល​មាន​សមត្ថភាព​អស្ចារ្យ ទើប​ពួកគេ​ដាក់​កម្រិត​ថា បើ​គូស្រករ​មិន​បាន​លើស ឬ​ស្មើ នឹង​និមិត្តរូប​ក្នុង​ចិត្ត​ទេ គឺ​មិន​យក​​ធ្វើ​ប្ដី​ទេ។

៦.មិន​ទាន់​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ

ក្រោយ​រៀបការ រឿង​បន្ទាប់​ដែល​ត្រូវ​មាន ​គឺ​កូន។ អ្នក​ខ្លះ​មិន​ទាន់​ចង់​ធ្វើ​ជា​ម្ដាយ​របស់​កូន​ៗ ព្រោះ​ខ្លួន​ឯង​គ្មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់ ឬ​ខ្លាច​ខូច​រាងរៅ និង​ការប្រែប្រួល​​រូបសម្រស់ ទើប​សុខចិត្ត​ជ្រើសរើស​យក​ភាព​នៅ​លីវ​សិន។

៧.តាម​គ្នា

អ្នក​ខ្លះ​មាន​មិត្តភ័ក្ដិ​ជា​ស្រី​ច្រើន ហើយ​ពួកគេ​សុទ្ធតែ​នៅ Single ទាំងអស់​គ្នា បែប​នេះ​ហើយ​ទើប​ពួកគេ​តាម​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​យក​ប្ដី៕

រូបតំណាង

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម