នេះ​ជា​រឿង​ដែល​ស្រី​ៗ​យើង​គិត​ច្រើន​ក្នុង​ទំនាក់ទំនង​ស្នេហា

  • 2017-06-15 06:33:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

ស្នេហា​គឺ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ជីវិត​មនុស្ស​។ ​វា​​អាច​ធ្វើ​ឲ្យ​យើង​រីករាយ​តែ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ព្រួយ​ចិត្ត​ច្រើន​ដែរ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​តែង​មាន​ការ​បារម្ភ​៖

១. ហេតុ​អ្វី​​គេ​មិន​ឆ្លើយ​តប៖ ក្នុង​សម័យ​ Smart phone ឬ​សម័យ​ Facebook​ នេះ​ ​យើង​អាច​ទាក់ទង​គ្នា​បាន​ងាយ​ស្រួល។ ​ប៉ុន្តែ​នេះ​ក៏​ជា​អ្វី​ដែល​ស្រី​ៗ​មិន​ស្រួល​ក្នុង​ចិត្ត​ដែរ។ ​ពេល​ Chat ទៅ​មិន​តប​ យើង​ប្រាកដ​ជា​គិត​វែង​ឆ្ងាយ​ហើយ។​

២. ហេតុ​អ្វី​គាត់​​មិន​​ដូច​មុន៖ ​បើ​សុខ​ៗ​គាត់​ស្រាប់​តែ​មិន​សូវ​រវល់​ជាមួយ​យើង​នោះ​ នារី​ឯណា​មិន​អន់​ចិត្ត ប៉ុន្តែ​ក៏​គួរ​មើល​សិន​ព្រោះ​អាច​មាន​ហេតុ​ផល​នៅ​ពី​ក្រោយ​នោះ។ ជួន​កាល​គាត់​ឈឺ​ ឬ​ស្មុគស្មាញ​រឿង​ការងារ​ក៏​ថា​បាន។

៣. ខ្លាច​គេ​ក្បត់​ចិត្ត៖ វា​ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​​។ ការ​ក្បត់​ចិត្ត​គឺ​ទទួល​មិន​បាន​ទេ។

៤. រូបរាង​៖ តែង​បារម្ភ​គ្រប់​យ៉ាងរាប់​តាំង​ពី​ ទម្ងន់​ ម៉ូដ​សក់​ Make up​ ឬ​សំលៀកបំពាក់​​ជា​ដើម។ ខ្លាច​បំផុត​គឺ​​រឿង​មិន​ស្អាត​នេះ​ឯង។

៥. ពាក្យ​គាត់​ពិត​ទេ?៖ ពាក្យ​ថា​ «ស្រឡាញ់» ឬ «ចង់​រួមរស់​ជាមួយ​គ្នា​​ដល់​ចាស់​» ជា​ដើម តើ​គាត់​និយាយ​ជា​ការ​ពិត​ទេ? ចម្លើយ​គឺ​ស្ថិត​នៅ​លើ​អ្នក​ទាំង​ពីរ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​សួរ​ខ្លួន​ឯង​សិន​ថា​កន្លង​មក​គាត់​តែង​ធ្វើ​តាម​ពាក្យ​គាត់​និយាយ​ទេ៕​

អាន៖ ស្រី​ៗ​គួរ​ដឹង​​ចំណុច​ទាំង ​៤​​ នេះ​ ដើម្បី​​ជោគជ័យ​​រឿង​ស្នេហា​នាពេលអនាគត​

អាន៖ អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា ​​


ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith