បើ​មិន​ចង់​ឱ្យ​មុខ​ចាស់​តាម​អាយុ​គួរ​បរិភោគ​អាហារ​ទាំង​ ៤​ មុខ​នេះ

  • 2017-06-14 10:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​អាយុ​ចេះ​តែ​កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្តី ប៉ុន្តែ​មិត្ត​នារី​គ្រប់​គ្នា​ពិត​ជា​មិន​ចង់​ឱ្យ​សម្រស់​ទោរ​ទន់​ទៅ​តាម​អាយុ​របស់​ខ្លួន​ឡើយ​។ ​ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែ​រក្សា​សម្រស់​ យើង​ក៏​គួរ​តែ​ចាប់​អារម្មណ៍​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​ជួយ​ទប់​ស្កាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ​របស់​យើង​បាន​ផង​ដែរ​។

១​. ​ផ្លែ​ទទឹម៖ មាន​វីតាមីន​សេ ​ព្រម​ទាំង ​Collagen​ ដែល​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​។

២. ផ្លែ​ប្លូរ​ប័រ​រី៖ ការពារ​ស្បែក​ពី​ការ​បំផ្លាញ​នៃ​បរិយាកាស​ខាង​ក្រៅ​ដូច​ជា​កម្តៅ​ថ្ងៃ​ជា​ដើម​ ជា​ពិសេស​វា​ក៏​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​បាន​ផង​ដែរ​។

៣​. ផ្លែ​ឪឡឹក​៖ មាន​វីតាមីន​សេ ​និង​ប៉ូតាស្យូម​ជួយ​រក្សា​តុល្យភាព​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​ ព្រម​ទាំង​ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម​។

៤. ប្រេង​អូលីវ​៖ មាន​ជាតិ​អូមេហ្គា ​៣ ​ជួយ​ឱ្យ​ស្បែក​មាន​ភាព​តឹង​ណែន​៕

ប្រភព៖ fitnessmagazine ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា