មនុស្ស​ស្រី​បើចង់​ឲ្យ​ខ្លួន​កាន់តែ​ទាក់ទាញ ចូរ​កុំ​ភ្លេច​រឿង​តូច​ៗ​ទាំង​នេះ

  • 2017-06-11 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែន​ទាល់តែតែងខ្លួន​ឆើតឆាយ ទើប​ធ្វើឲ្យ​យើង​ទាក់ទាញ​ទេ។ រឿង​តូច​ៗទាំង​អស់នេះ​ ក៏​អាច​ធ្វើឲ្យ​អ្នក​ដទៃ​សម្លឹង និង​លង់​ស្នេហ៍​លើ​យើង​បាន​ដែរ៖

.រូបថត​ស្អាត៖ មាន​ត្រឹម​រូប​ថត​ស្អាត​ៗ ក៏​ធ្វើឲ្យ​អ្នក​ដទៃ​ចាប់អារម្មណ៍​មក​លើ​យើង​បាន​ដែរ។ ដោយ​រូប​ទាំង​នោះ​ត្រូវ​តែ​មាន​អម​ជាមួយ​ទេសភាព និង​ពន្លឺ​គ្រប់គ្រាន់ ហើយ​ក៏​គួរតែ​មាន​ស្ទីល​ប្រចាំ​ខ្លួន​ដែរ។

រូបតំណាង

**២**.បុគ្គលិកលក្ខណៈ៖ អ្វី​ដែល​ទាក់ទាញ​អ្នកដទៃ​បំផុត​នៅ​លើ​ខ្លួន​យើង​ គឺ​បុគ្គលិកលក្ខណៈ​ថ្លៃថ្នូរ មិន​មែន​សម្ភារៈ​ទំនើប​ឡើយ។

.អនុវត្ត​ឥរិយាបថ​ឲ្យ​ល្អ៖ គួរតែ​បង្ហាញ​ខ្លួន​ជាមួយ​ឥរិយាបថ​សមរម្យ ទើប​អ្នក​ដទៃ​ចាប់អារម្មណ៍​យើង​ជាង​សំពត់​ខើច​ខ្លី។

.ស្នាម​ញញឹម៖ ការ​ញញឹម​ទៅ​រក​មនុស្ស​ជុំវិញ​ខ្លួន ទោះ​មិន​ដែល​ស្គាល់ គឺជា​មន្ត​ស្នេហ៍​សណ្ដំ​ចិត្ត​។

រូបតំណាង

.មាន​សត្វ​ចិញ្ចឹម៖ យើង​គួរ​តែ​មាន​សត្វ​ចិញ្ចឹម​ដ៏​ឆ្លាត និង cute បណ្ដើរ​ជាមួយ​ក៏​ទាញ​ក្រសែភ្នែក​គេ​ឲ្យ​មក​សម្លឹង​យើង​បាន​ដែរ។

.គួរ​ស្លៀកពាក់​ពណ៌​ក្រហម៖ ក្រហម គឺជា​ពណ៌​ដែល​ចាំង​ឆ្លុះ​ចាស់ និង​ធ្វើឲ្យ​អ្នក​ដទៃ​មើល​មក​យើង​ក្នុង​ពេល​ដ៏​ខ្លី។

.បង្ហាញ​កាយវិការ​គួរឲ្យ​ស្រលាញ់៖ ឥឡូវ​នេះ​មាន​ស្ទីល​គួរឲ្យ​ស្រលាញ់​ជាច្រើន ដូចជា​លើក​ម្រាម​ពីរ​ម្រាម​ដៃ ដែល​កាយវិការ​ទាំង​នេះ​សុទ្ធតែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំងអស់។

.មាន Body Language៖ មនុស្ស​ស្រី​ដែល​មាន Body Language ឆាប់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​មនុស្ស​គ្រប់​ភេទ។

រូបតំណាង

.ធ្វើ​អ្វី​ដែល​ល្អ ដោយ​មិន​ចាច់​សម្ដែង៖ ទង្វើ​ចេញ​ពី​ចិត្ត និង​ជា​ការ​សម្ដែង​គេ​អាច​មើល​ដឹង​ភ្លាម​ៗ។ ដូចនេះ​មិន​បាច់​ខំប្រឹង​សម្ដែង​បង្ហាញ​ពី​សកម្មភាព​​ដូចជា​ចិត្ត​ល្អ​ណាស់​នោះ​ទេ តែ​គួរ​ធ្វើ​អ្វី​ដែលជា​ភាព​​សាមញ្ញ​ៗ​​ ទើប​គេ​សម្លឹង​មើល​យើងដោយ​មិន​ដាក់​ភ្នែក​ខ្លួន​ឯង៕

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម