ប្ដី​ប្រពន្ធ Rain និង Kim Tae Hee ខំ​ប្រឹង​រក​លុយ​ដើម្បី...

  • 2017-05-29 02:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Kim Tae Hee បាន​មាន​វត្តមាន​នៅ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​ទីក្រុង​សេអ៊ូល ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​របស់​ម៉ាក​គ្រឿង​សំអាង​ដែល​មាន​ខ្លួន​ជា​អ្នក​តំណាង។ ស្លៀក​ពាក់​សាមញ្ញ តារា​វ័យ​៣៧​ឆ្នាំ នៅ​តែ​មាន​រាង​ស្វែល​បើ​ទោះ​បី​ជា​កំពុង​ពពោះ​នៅ​ខែ​ទី​៤​ក៏​ដោយ។

គេ​សង្កេត​ឃើញ​ថា គូ​ស្វាមី​ភរិយា​ថ្មី​នេះ ខិត​ខំ​ធ្វើ​ការ​លើស​ដើម​​នៅ​ពេល​ដឹង​ដំណឹង​ជិត​ក្លាយ​ជា​មាតាបិតា​គេ​បែប​នេះ។ ដោយ​តួ​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" កំពុង​ជួសជុល​ផ្ទះ​ឡើង​វិញ រី​ឯ​ស្រី​ស្អាត​ត្រកូល Kim ក៏​នៅ​តែ​បំពេញ​រាល់​ការងារ​ដែល​ខ្លួន​បាន​គ្រោង​មុន​ទាំង​អស់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម