ពពោះ​៤​ខែ Kim Tae Hee នៅ​តែ...

  • 2017-05-26 07:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខុស​ពី​ការ​គិត​របស់​អ្នក​គាំទ្រ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Kim Tae Hee ឧត្ដម​ភរិយា​របស់​កំពូល​តារា​ចម្រៀង Rain នៅ​តែ​ខ្មីឃ្មាត​ធ្វើ​ការ​បើ​ទោះ​បី​ជា​កំពុង​ពពោះ​នៅ​សប្ដាហ៍​ទី​១៥​ក៏​ដោយ។

ផ្អែក​តាម​អ្នក​គ្រប់គ្រង​របស់​តារា​សម្ដែង​ជួរ​មុខ Kim Tae Hee រាល់​សកម្មភាព​របស់​នាង​ដែល​បាន​គ្រោង​ពី​មុន​មក នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ជា​ធម្មតា គឺ​មិន​មាន​ការ​រំសាយ​ចោល​អ្វី​ទាំង​អស់។ តាម​នោះ​ដែរ នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ខាង​មុខ​នេះ តួ​រឿង "Iris” នឹង​មាន​មុខ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ​ដែល​បាន​ទិញ​ផលិតផល​រក្សា​សម្រស់​ដែល​មាន​នាង​ជា​អ្នក​តំណាង​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ តារា​ចម្រៀង និង​សម្ដែង Rain ក៏​កំពុង​ជួសជុល​គេហដ្ឋាន​ថ្មី​របស់​ពួក​គេ​ដែល​ទើប​តែ​ទិញ​ក្នុង​តម្លៃ​៥​លាន​ដុល្លារ​ដើម្បី​ទទួល​ស្វាគមន៍​សមាជិក​នា​ពេល​ឆាប់​ៗ​នេះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel