សម្ដី​១០​ឃ្លា​ដែលប្រុសៗចូលចិត្តនិយាយ និង​អត្ថន័យ​ពិត​ប្រាកដ​របស់​វា

  • 2017-05-17 08:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្វី​ជា​អាថ៌កំបាំង​ទេ​ដែល​ថា ​សម្ដី​របស់​បុរស​នឹង​ស្ត្រី​ខុស​គ្នា​ស្ទើរ​ទាំង​ស្រុង​ព្រោះ​បុរស​តែង​និយាយ​ត្រង់​ៗ​និង​ងាយ​យល់​ជាង​ស្ត្រី។​ សម្រាប់​ស្ត្រី​យើង​ បើ​រៀន​ធ្វើ​ការ​សង្កេត​បន្តិច​នោះ​ យើង​នឹង​អាច​សម្គាល់​ពី​សម្ដី​របស់​មិត្ត​ប្រុស​​បាន​យ៉ាង​ងាយ៖

១. «អត់​អី​ទេ​ អូន​ឯង​មើល​ទៅ​ស្អាត​តា!»៖ ជា​ចម្លើយ​ភ្លាម​ៗ​ពេល​​យើង​សុំ​យោបល់​​គាត់​​ទាក់​ទង​នឹង​ការ​​ទិញ​ខោអាវ​ ស្បែក​ជើង​ ឬ​គ្រឿង​អលង្ការ​​ជា​ដើម។ តាម​ពិត​បើ​គាត់​ស្រឡាញ់​យើង​ហើយ​ គាត់​មិន​បាន​ខ្វល់​ពី​រឿង​ទាំង​អស់​នេះ​ទេ។​

២. «ចាំ​បង​ Call ទៅ»៖ សុំ​ទោស​ផង​សម្រាប់​ចម្លើយ​នេះ តែ​គាត់​ប្រហែល​ជា​មិន​ Call​ ក្នុង​ពេល​ឆាប់​ៗ​ទេ។​ គាត់​គ្រាន់​តែ​ចង់​ឲ្យ​​យើង​ស្ងប់​ចិត្ត​សិន​ប៉ុណ្ណោះ។​

៣. «ម្នាក់​ហ្នឹង​ជា​នរណា​គេ?»៖ គាត់​ចង់​ដឹង​ថា​មិត្តភ័ក្ដិ​ប្រុស​យើង​នោះ​ជា​នរណា​? វា​ជា​សញ្ញា​ថា​គាត់​កំពុង​ប្រច័ណ្ឌ​ហើយ។​ គាត់​នឹង​ចាំ​ស្ដាប់​ការ​បក​ស្រាយ​របស់​យើង​ដើម្បី​ចង់​ដឹង​ថា​គាត់​កំពុង​តែ​មាន​អ្នក​ជ្រៀត​ជ្រែក​ឬ​យ៉ាង​ណា។​

៤. «អូន​ឯង​មើល​ទៅ​មាន​ធាត់​ឯណា!»៖ អាច​ជា​ចម្លើយ​ពិត។ ប៉ុន្តែ​​ បើ​ទោះ​ជា​គាត់​គិត​ថា​យើង​ធាត់​មែន​ក៏​និយាយ​​ចេញ​មក​មិន​កើត​ដែរ។

៥. «មិត្ត​បង​គេ​ហៅ​បង​​ទៅ​​ដើរ​លេង​ល្ងាច​ហ្នឹង​ អូន​គួរ​តែ​ទៅ​ដែរ​»៖ វា​ជា​សញ្ញា​ថា​គាត់​ស្រឡាញ់​យើង​គ្រប់​គ្រាន់​រហូត​ដល់​ចង់​នាំ​យើង​ទៅ​ឲ្យ​មិត្ត​គាត់​ស្គាល់​ហើយ។​ វា​ជា​ជំហាន​វិជ្ជមាន​មួយ​ក្នុង​ទំនាក់ទំនង​ស្នេហា។​

៦. «បង​និយាយ​លេង​តា​ កុំ​ខឹង»៖ ប្រហែល​ជា​មិន​មែន​​ជា​រឿង​កំប្លែង​ទេ​​ តែ​គាត់​ទើប​តែ​ចាប់​អារម្មណ៍​ថា​យើង​ខឹង​គាត់​ ទើប​គាត់​ព្យាយាម​លួង​យើង​វិញ។​

៧.​ «​ចាំ​និយាយ​គ្នា​តាម​ក្រោយ»៖ មើល​ទៅ​គាត់​គ្មាន​បំណង​ចង់​បន្ត​ពេល​ក្រោយ​ទេ​​។ គាត់​គ្រាន់​តែ​ចង់​បញ្ចប់​វា​ពេល​នេះ​ឲ្យ​ផុត​ប៉ុណ្ណោះ។​ លើក​ក្រោយ​ប្រហែល​គាត់​បំភ្លេច​ហើយ។​

៨.​ «អូ!​ ម្នាក់​ស្រី​ហ្នឹង​បង​អត់​បាន​ចាប់​អារម្មណ៍​ទេ»៖ តាម​ពិត​គាត់​បាន​សម្លឹង​នាង​ តែ​គ្មាន​មនុស្ស​ប្រុស​ឯ​ណា​សារភាព​នោះ​ទេ។​

៩. «សុំទោស​ មក​ពី​បង​ទើប​តែ​ឃើញ​មិញ​នេះ»៖ ពាក្យ​នេះ​គាត់​តែង​និយាយ​ពេល​គាត់​មិន​បាន​តប​សារ​ ឬ​ ទូរស័ព្ទ​យើង។​ ជួន​កាល​គាត់​ឃើញ​យូរ​ហើយ​ គ្រាន់​តែ​គាត់​មិន​ទាន់​ចង់​តប​ប៉ុណ្ណោះ។​

១0. «​បង​​ជា​អ្នក​ខុស​»៖ គាត់​ដឹង​ច្បាស់​ថាបើ​គាត់​បន្ទោស​យើង​ ជម្លោះ​ប្រាកដ​ជា​កើត​ឡើង​មិន​ខាន។ បើ​អញ្ចឹង​ គាត់​សុខចិត្ត​និយាយ​បែប​នេះ​ទៅ​ដើម្បី​ឲ្យ​ឆាប់​ចប់​រឿង៕ ​

ប្រភព៖ herinterest ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម