មុខឡើងខ្លាញ់មែនទេ? សាកវិធីទាំងនេះមើល៍
- 2017-05-19 04:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខឡើងខ្លាញ់មែនទេ? សាកវិធីទាំងនេះមើល៍
មុខឡើងខ្លាញ់ គឺជាបញ្ហាមួយដែលមនុស្សស្រីមិនចង់ជួបប្រទះនោះទេ ព្រោះវាធ្វើឲ្យការតុបតែងមុខមិនបានស្រស់ស្អាត ហើយ ថែមទាំងរំខានដល់យើងទៀតផង។ យ៉ាងណាក៏ដោយបើអ្នកកំពុងតែជួបប្រទះបញ្ហានេះ អ្នកគួរតែសាកល្បងនូវវិធីខាងក្រោមនេះ ៖
១. វិធីទី១៖
យកត្រសក់មួយផ្លែ និង ស្ត្រប៊័រី ២ ផ្លែ លាងទឹកឲ្យបានស្អាត រួចយកទៅដាក់ក្នុងម៉ាស៊ីនក្រឡុកផ្លែឈើ ឲ្យម៉ដ្ឋ បន្ទាប់មកទៀត យកវាមកបិទលើមុខ ទុករយះពេលប្រហែលជា២០នាទី រួចហើយលាងចេញ ហើយលាងដោយប្រើទឹកក្ដៅឧណ្ហៗមួយសារទៀត។
២. វិធីទី២ ៖
យកផ្លែម្នាស់ចិតឲ្យស្ដើងៗ ដាក់ក្លាសេឲ្យត្រជាក់ រួចយកវាមកបិទលើមុខអ្នកឲ្យពេញផ្ទៃមុខ ទុកប្រហែលជា ១០ នាទី នោះវានឹងជួយបំបាត់បញ្ហាខ្លាញ់នៅលើផ្ទៃមុខអ្នក បានយ៉ាងមានប្រសិទ្ធភាព។
ដើម្បីឲ្យទទួលបានលទ្ធផលល្អ អ្នកត្រូវតែព្យាយាម អនុវត្តវិធីនេះ ក្នុង ១ អាទិត្យឲ្យបាន ២ ដង៕
ប្រភព ៖ សៀវភៅ ថែរក្សាសុខភាព និង សម្រស់