សញ្ញា​បញ្ជាក់​ថា​អ្នក​អស់​ក្ដី​ស្រឡាញ់​ចំពោះ​គាត់​ហើយ

  • 2017-05-19 03:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​ស្នេហា​ ការ​ផ្លាស់​ប្ដូរ​តែង​កើត​ឡើង​មិន​ថា​​ល្អ​ឬ​អាក្រក់​ទេ។​ ជួន​កាល​​យើង​អាច​ផ្លាស់​ប្ដូរ​ពី​ស្រឡាញ់​តិច​មក​ស្រឡាញ់​ខ្លាំង​​តែ​ជួន​កាល​ក៏​អាច​ផ្ទុយ​ពី​នេះ​ដែរ។​ ស្រីៗ​ បើ​អ្នក​មាន​សញ្ញា​ខាង​ក្រោម​នេះ​ វា​អាច​បញ្ជាក់​បាន​ច្បាស់​ណាស់​ថា​អ្នក​អស់​ស្រឡាញ់​​គេ​ហើយ៖ ​​

១. មិន​នឹក​គាត់​ទាល់​តែ​សោះ៖ ពិត​ណាស់​គឺ​មិន​បាន​​នឹក​នា​គាត់​បន្តិច​សោះ​​ហើយ​អ្នក​ដូចជា​ធម្មតា។​ វា​បង្ហាញ​បាន​​​ថា​អ្នក​រីករាយ​នឹង​ជីវិត​ដែល​គ្មាន​គាត់ទៅ​វិញ។​

២. ចង់​ជៀស​ពី​គាត់៖ អ្នក​​មាន​អារម្មណ៍​ថា​​​បើ​អាច​រើស​បាន​គឺ​ចង់​ជៀស​ពី​គាត់​ហើយ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​វិញ​​។ រឿង​ផ្អែម​ល្ហែម​ពី​មុន​បាន​ក្លាយ​ជា​ឥត​ន័យ​អស់​រលីង។​

៣. មិន​ចង់​ឲ្យ​គាត់​ពាក់ព័ន្ធ​បន្ត​ទៀត៖ អ្វី​ដែល​គាត់​ធ្វើ​ចំពោះ​យើង​បែរ​ក្លាយ​ទៅ​ជា​បន្ទុក​ធ្ងន់​ឡើងៗ​​ទៅ​វិញ។​ នេះ​ជា​ការ​បង្ហាញ​យ៉ាង​ប្រាកដ​​ថា​អ្នក​ពិត​ជា​អស់​ក្ដី​ស្រឡាញ់​​ហើយ​៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម