ស្រីៗ បើថតរូបតាមស្ទីលនេះដឹងតែឡូយម៉ង
- 2017-05-11 08:30:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗ បើថតរូបតាមស្ទីលនេះដឹងតែឡូយម៉ង
តើអ្នកធ្លាប់សង្កេតមើលកាយវិការថតរបស់តារាម៉ូដែលទេ? តាមពិតពួកគេថតរូបស្អាតមិនមែនពឹងផ្អែកតែសម្រស់មួយទេ តែសំខាន់គេក៏ត្រូវដឹងថាស្ទីលណាថតសមដែរ។ ទោះយ៉ាងណា ការថតឲ្យស្អាតមិនមែនមានតែតារាទេដែលធ្វើបាន យើងក៏អាចដូចគ្នា។ ខាងក្រោមនេះគឺជាស្ទីលថតរូបស្អាតៗដែលស្រីៗគ្រប់រូបប្រាថ្នាចង់បាន៖
១. គួរដាក់ចង្កាឲ្យលយមកមុខបន្តិច៖ មិនគួរទម្លាក់ចង្កាឲ្យទាបទេព្រោះវាបាំងកហើយមើលទៅដូចជាខឹង មិនស្អាតទេ។
២. កុំខ្វែងដៃ៖ វាធ្វើឲ្យខ្លួនយើងដូចជាគ្មានរាងសោះ។ គួរទម្លាក់ដៃហើយកន្ធែកបន្តិចទើបចេញរាងស្អាត។
៣. ត្រូវប្រយ័ត្នពេលអង្គុយ៖ កុំអង្គុយកោងខ្លួនព្រោះធ្វើឲ្យចង្កេះដូចជាធាត់ណាស់។ បើអង្គុយ គួរអង្គុយត្រង់ កុំផ្អែកទៅក្រោយទើបចេញរាង។
៤. ត្រូវចេះផ្លាស់ប្ដូរជ្រុងពេលថត៖ បើយើងអង្គុយយកជើងបែរមកកាមេរ៉ា វាធ្វើឲ្យដៃជើងយើងមើលទៅខ្លី និងធំជាងធម្មតា។ ដំណោះស្រាយល្អគឺអង្គុយបញ្ឆិតបន្តិច។
៥. កុំភ្លេចបែរដងខ្លួន៖ បើយើងបែរចេញពីកាមេរ៉ាខ្លាំងពេក ស្មាយើងនឹងមើលទៅរាងមូល ហើយខ្លី ថែមទាំងចង្កេះរាងធំទៀត។ គន្លឹះសំខាន់គឺគួរបែបបញ្ឆិតបន្តិច។
៦. យកចិត្តទុកដាក់លើកាយវិការដៃ៖ ពេលអង្គុយថត មិនដឹងត្រូវដាក់ដៃត្រង់ណាមែនទេ? ជម្រើសល្អគឺអង្គុយគងអន្ទាក់ខ្លា ហើយដាក់កែងដៃលើជង្គង់ដូចក្នុងរូប។
៧. កុំយកដៃបិទរាងឲ្យសោះ៖ គួរដាក់ដៃឲ្យមានគម្លាតពីចង្កេះទើបពេលថតទៅចេញរាងស្អាត។
៨. ស្ទីលច្រងចង្កេះផ្អៀងបន្តិច៖ ហើយទុកចន្លោះឲ្យទូលាយបន្តិចនៅក្បែរចង្កេះទើបមើលទៅចេញរាង។
៩. ត្រូវប្រយ័ត្នជាមួយសំលៀកបំពាក់មានរំភាយច្រើន៖ ព្រោះសំលៀកបំពាក់ប្រភេទនេះធ្វើឲ្យមើលទៅធាត់ជាងធម្មតា។ ជម្រើសល្អគឺត្រូវធ្វើយ៉ាងណាឲ្យមើលឃើញចង្កេះ តែបើជៀសវាងបាន គួរកុំពាក់ខោអាវបែបនេះថតតែម្ដងក៏ល្អដែរ។
១០. កុំភ្លេចបង្ហាញទម្រង់មុខផង៖ បើយកដៃច្រត់ចង្កាមិនសូវសុំទេ។ អ្នកគួរបង្ហាញម្រាមដៃប៉ះចង្កាតិចៗវិញ៕