​រៀន​ធ្វើ​​មុខ​ម្ហូបងាយៗ "ស្លាប​មាន់​ចៀន​ហឹរៗ"

  • 2017-05-07 01:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ញ៉ាំ​ស្លាប​មាន់​ចៀន​ហឹរ​ៗ តែ​មិន​ទាន់​ដឹង​ពី​វិធី​ធ្វើ​មែន​អត់? អីចឹង​តោះ មក​រៀន​ធ្វើ​​ជាមួយ Kanha ទាំង​អស់​គ្នា​តែ​ម្ដង!

គ្រឿង​ផ្សំ

  • ស្លាប​មាន់ កន្លះ​គីឡូ
  • អំបិល​ កន្លះ​ស្លាប​ព្រា
  • ម្រេច (បង់​តាម​ចូល​ចិត្ត)
  • ម្សៅ​បំពង
  • ប្រេង​ឆា
  • ខ្ទឹម​ស ១​ស្លាប​ព្រា
  • ទឹក​ម្ទេស ២០០ម.ល
  • ស្ករ​ត្នោត ២ស្លាបព្រា
  • ល្ង

វិធី​ធ្វើ

  • យក​ស្លាប​មាន់​ប្រឡាក់​អំបិល ម្រេច ច្របល់​ឲ្យ​ចូល​គ្នា រួច​ទុក​ចោល ៣០នាទី សឹម​ប្រឡាក់​ជាមួយ​ម្សៅ​បំពង។
  • យក​ខ្ទះ​ដាក់​ខ្លាញ់​ឲ្យ​ក្ដៅ ​ដាក់​ស្លាប​មាន់​ចៀន​ល្មម​ឆ្អិន​ល្អ រួច​ស្រង់​យក​មក​ទុក​ឲ្យ​ស្រស់​ខ្លាញ់។
  • យក​ខ្ទះ​ដាក់​ខ្លាញ់​ ខ្ទឹម ទឹក​ម្ទេស ស្ករត្នោត កូរ​ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​ស្លាប​មាន់​ដែល​ចៀន​រួច​ហើយ​កូរ​ចូល​ជាមួយ​គ្នា និង​រោយ​ល្ង​តាម​ចូល​ចិត្ត។

ទស្សនា​វីដេអូខាង​ក្រោម​នេះ៖

ប្រភព៖ Tu Sureewan

ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន