ក្រៅពីស តើពណ៌ណាខ្លះអាចលាបចុងក្រចកបានស្អាតទៀត?
- 2017-05-04 09:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីស តើពណ៌ណាខ្លះអាចលាបចុងក្រចកបានស្អាតទៀត?
ជឿជាក់ថាមិត្តៗនារីភាគច្រើនធ្លាប់តែលាបក្រចកចុងសប៉ុណ្ណោះ។ តែនោះមិនទាន់អស់ជម្រើសឡើយ ក្រៅពីសយើងអាចលាបពណ៌ទាំងនេះផ្នែកខាងចុងក្រចកបានយ៉ាងស្អាត ហើយមិនចាញ់ពណ៌សដែរ។ ពណ៌ចុងក្រចកខាងក្រោមទាំង ១៣ នេះពិតជាស្អាតមិនចាញ់ពណ៌ចុងសប៉ុន្មានទេ៖
១.លាបពណ៌សាច់ ហើយលាបចុងខ្មៅ
២.លាបពណ៌ប្រាក់ រួចលាបចុងប្រាក់ភ្លឺ
៣.លាបទឹករលោងរួច លាបចុងក្រចកពណ៌ស្រាលៗចម្រុះ
៤.លាបពណ៌ស្វាយចាស់ និងស្វាយខ្ចីឆ្លាស់គ្នា
៥.លាបពណ៌ប្រាក់ដិត រួចលាបពណ៌សាច់ខាងចុង
៦.លាបថ្នាំស្ងួតពណ៌ខ្មៅ ហើយលាបថ្នាំធម្មតាបន្ថែមចុង
៧.លាបទឹករលោងរួច លាបចុងស តែបន្ថែមដោយការគូសបូពណ៌ខ្មៅ
៨.លាបទឹករលោងរួច លាបចុងស តែបន្ថែមការគូសខ្វែងដោយថ្នាំពណ៌ក្រហម
៩.បិទផ្លេកៗពណ៌ស្វាយខាងចុងក្រចក
១០.លាបក្រចកពណ៌ផ្កាឈូក ហើយលាបពណ៌កូឡាបបន្ថែមចុងក្រចក
១១.លាបពណ៌ក្រហមដិត រួចលាបចុងក្រចកពណ៌ប្រាក់
១២.លាបទឹករលោងរួច លាបពណ៌ផ្កាឈូកខាងចុង
១៣.លាបពណ៌សរួច ពណ៌ប្រាក់ចុង