ជីវិតប្ដីប្រពន្ធកាន់តែផ្អែមល្ហែមបើសិនជាមានទម្លាប់ទាំង៧យ៉ាងនេះ
- 2017-05-03 03:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតប្ដីប្រពន្ធកាន់តែផ្អែមល្ហែមបើសិនជាមានទម្លាប់ទាំង៧យ៉ាងនេះ
ជីវិតប្ដីប្រពន្ធមិនមែនងាយស្រួលនោះទេ ពេលខ្លះរៀបការហើយ លែងលះគ្នាក៏មាន ដូច្នេះហើយដើម្បីឲ្យគ្រួសារមានភាពកក់ក្ដៅ សុភមង្គល យើងត្រូវតែចេះថែរក្សា និងមានទម្លាប់ល្អៗជាមួយគ្នា ៖
១. ចូលគេងដំណាលគ្នា ៖ បើសិនជាអ្នកចូលគេងមុន និង ក្រោយគ្នាប្រហែលជាវាឲ្យយើងបាត់បង់ភាពកក់ក្ដៅខ្លះ ព្រោះគ្មានប្រពន្ធណាដែលថាចង់គេងម្នាក់ឯងនោះទេ ដូច្នេះគួរតែព្យាយាមចូលគេងឲ្យបានដំណាលគ្នាដើម្បីមានពេលជជែកឬ ក៍ស្និទ្ធស្នាលជាមួយគ្នា។
២. ដើរកាន់ដៃគ្នា ៖ ហេតុអីត្រូវខ្មាសគេគ្រាន់តែដើរកាន់ដៃមនុស្សដែលខ្លួនស្រឡាញ់សោះ ណាមួយយើងទាំងពីរក៏បានរៀបការហើយទៀត ដូច្នេះគួរតែបង្ហាញប្រាប់អ្នកដទៃថាយើងមានគាត់ ហើយគាត់ក៏មានយើង ដូច្នេះភាពផ្អែមល្ហែមនឹងមានក្នុងជីវិតគ្រួសារ។
**៣. សម្របខ្លួនជាមួយគ្នា ៖** មនុស្សមិនអាចមានចិត្តដូចគ្នានោះទេ ប៉ុន្តែបានគ្នាជាប្ដីប្រពន្ធហើយនោះគួរតែចេះយល់ពីគ្នា សម្របខ្លួនជាមួយគ្នា បើគាត់ចូលចិត្តញ៉ាំសាច់ ហើយយើងចូលចិត្តញ៉ាំបន្លែ យើងត្រូវធ្វើទាំងពីរ មិនមែនធ្វើសម្រាប់តែខ្លួនឯងនោះទេ។
៤. ជឿជាក់ និង អភ័យទោស ៖ គ្មានអ្នកល្អគ្រប់ដប់នោះទេ ដូច្នេះហើយការអភ័យទោស និង ការជឿជាក់គឺល្អបំផុតសម្រាប់ធ្វើឲ្យជីវិតស្នេហារបស់អ្នកស្រស់បំព្រង។ មិនត្រូវធ្វើអ្វីតាមតែកំហឹង និង មិនពិចារណាដូចពេលដែលអ្នកនៅយុវវ័យនោះទេ។
៥. ឱបគ្នាពេលដែលអ្នកត្រឡប់ពីធ្វើការ ឬមានភាពហត់នឿយ ៖ ពេលដែលត្រឡប់មកពីធ្វើការ ហត់នឿយ បើមានស្មាដែលអ្នកអាចផ្អែក និង ដៃដ៏កក់ក្ដៅក្រសោបយើង នោះវាពិតជាមានអារម្មណ៍ថាកក់ក្ដៅ ធូរស្រាល និង ភ្លេចនូវរឿងមិនល្អទាំងអស់។ វាគឺជាអារម្មណ៍ដ៏មានសុភមង្គលមួយរបស់មនុស្សពីរនាក់។
៦. និយាយថា « អូនស្រឡាញ់បង! រីករាយថ្ងៃថ្មី!» ជារៀងរាល់ព្រឹក ៖ ពេលដែលភ្ញាក់ពីព្រលឹម ហើយឮពាក្យនេះមុនទៅប្រកបការងារ គឺមានន័យបំផុតហើយមានកម្លាំងក្នុងការធ្វើការ ម្យ៉ាងទៀតវាពិតជាថ្ងៃល្អសម្រាប់គ្រួសារដ៏តូចមួយនេះមែន។
៧. និយាយថា « រាត្រីសួស្ដីបងសម្លាញ់» ជារៀងរាល់យប់ ៖ វាគឺជាពាក្យដែលធ្វើឲ្យយើងគេងលក់ស្កប់ស្កល់ ហើយមានអារម្មណ៍ផ្អែមល្ហែមជាមួយមនុស្សដែលយើងស្រឡាញ់។ ពិតជារស់នៅក្នុងពិភពលោកដ៍ស្រស់ស្អាតមែន។
គ្រួសារមានសុភមង្គលគឺជារឿងដ៏ប្រសើរបំផុតក្នុងជីវិត ព្រោះវាមិនអាចយកអ្វីមកទិញបាននោះទេ៕