ហេតុផលធំៗ៤យ៉ាងដែលស្ត្រីមិនអាចមានកូនបាន
- 2017-04-27 03:33:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលធំៗ៤យ៉ាងដែលស្ត្រីមិនអាចមានកូនបាន
ស្រ្តីមួយចំនួនទោះបីជាខំព្យាយាមយ៉ាងក៏មិនអាចមានកូនតាមប្រាថ្នា។ ខាងក្រោមនះគឺជាហេតុផលសំខាន់ៗដែលរាំងស្ទះដល់ការមានកូន។
រដូវមកមិនទៀងទាត់៖
ការមករដូវមិនធម្មតា ឬមិនទៀងទាត់គឺជាសញ្ញាមួយដែលអាចបញ្ជាក់ថាស្ត្រីមិនអាចមានកូនបាន។ វដ្តរដូវដែលមានរយៈពេលយូរពេក (ចាប់ពី ៣៥ថ្ងៃឡើងទៅ) ឬលឿនពេក (ចាប់ពី ២១ថ្ងៃចុះក្រោម) អាចបញ្ជាក់អំពីបញ្ហាជាច្រើនជាមួយនឹងការជ្រុះអូវុលបាន។
ជំងឺរលាកអាងត្រគាក៖
មានការបង្ករោគច្រើនណាស់ដែលបង្កឡើងដោយជំងឺកាមរោគ ហើយក៏ប៉ះពាល់ដល់សរីរាង្គប្រដាប់បន្តពូជរបស់ស្ត្រី និងលទ្ធភាពមានកូនរបស់នាងដែរ។ យកល្អស្រ្តីគួរតែធ្វើតេស្តរកមើលជំងឺទាំងនេះសិនបើសិនជាអ្នកធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់មានរោគសញ្ញាមិនធម្មតាដូចជា នោមឈឺ ឬឈឺក្នុងពលេរួមភេទ រមាស់ ឬក្រហាយៗនៅប្រដាប់ភេទ។
ក្រពេញអីរ៉ូអ៊ីតធ្វើការមិនត្រឹមត្រូវ៖
ស្ត្រីប្រហែល ៧០%ដែលមានបញ្ហាឆាប់អស់រដូវគឺមានបញ្ហានៅក្រពេញទីរ៉ូអ៊ីត ហើយអាចឲ្យគ្មានកូនបានដែរ។ ដូច្នេះចូរធ្វើការពិនិត្យទៅលើក្រពេញមួយនេះផងខណៈពេលដែលអ្នករៀបគម្រោងយកកូន។
អាយុ៖
ស្ត្រីកើតមកគឺមានចំនួនមេជីវិតឈ្មោលជាក់លាក់មួយ ហើយការថយចុះរបស់មេជីវិតនេះគឺជាហេតុផលមួយដែលធ្វើឲ្យគ្រូពេទ្យទាំងឡាយបង្ខំឲ្យស្ត្រីយកកូនឲ្យបានលឿន ព្រោះកាលណាស្ត្រីអាយុកាន់តែច្រើន វាកាន់តែពិបាកក្នុងការយកកូនតាមបែបធម្មជាតិ៕