អត្ថប្រយោជន៍ជាច្រើនរបស់តែបៃតង ដែលស្រីៗមិនគួរមើលរំលង
- 2017-04-26 10:12:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ជាច្រើនរបស់តែបៃតង ដែលស្រីៗមិនគួរមើលរំលង
តែបៃតងត្រូវបានទទួលស្គាល់ថាជាតែម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន និងទទួលបានការទទួលទានយ៉ាងច្រើន ហើយទាំងនេះជាសារៈសំខាន់ដែលតែនេះបានផ្ដល់ឲ្យយើង៖
១. ស្រកទម្ងន់ ៖ តែបៃតងការរំលាយអាហារបានយ៉ាងល្អ ដែលអាចជួយដុតបំផ្លាញកាឡូរី និង សារជាតិខ្លាញ់ដែលមិនល្អពីក្នុងរាងកាយយើង។
**២. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ៖** តែបៃតងជួយរក្សាកម្រិតជាតិស្ករ និង បញ្ចុះការកើនឡើងនៃជាតិស្ករក្នុងឈាមក្រោយពេលដែលយើងទទួលទាន។ លើសពីនេះវាអាចរារាំងការកើនឡើងនូវជាតិអាំងស៊ុយលីន និង ការផ្ទុកសារជាតិខ្លាញ់ក្នុងខ្លួនយើង។
៣. ប្រឆាំងនឹងជំងឺបេះដូង ៖ ជួយរក្សាឲ្យយើងស្ថិតនៅក្នុងស្ថានភាពប្រសើរមួយដែលអាចទប់ទល់នឹងការផ្លាស់ប្ដូរនៃសម្ពាធឈាម ដើម្បីធ្វើឲ្យបេះដូងយើងមានដំណើរការល្អ ហើយវាថែមទាំង អាចការពារនឹងការបង្កើតនៃការកកឈាមដែលជាមូលហេតុចម្បងនៃការគាំងបេះដូង។
៤. ជំនួយកោសិកាខួរក្បាល ៖ តែបៃតងបានការពារកោសិកាខួរក្បាលពីការស្លាប់និងស្ដារឡើងវិញនូវកោសិកាខួរក្បាលណាដែលខូចខាតឲ្យទៅជាប្រសើរឡើងវិញ។
៥. ព្យាបាលជំងឺធ្លាក់ទឹកចិត្ត ៖ Theanine គឺអាស៊ីដអាមីណូដែលបានរកឃើញនៅក្នុងស្លឹកតែ ដែលវាជាសារធាតុធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល ស្រស់ថ្លា និងអត្ថប្រយោជន៍ជាច្រើនទៀតចំពោះអ្នកផឹកតែនេះ។
៦. ការពារជំងឺពុកធ្មេញ ៖ ការសិក្សាបានបង្ហាញថាសារធាតុមានក្នុងតែបៃតងអាចប្រឆាំងអុកស៊ីតកម្ម,សារធាតុគីមី, អាចបំផ្លាញបាក់តេរី, មេរោគដែលបង្កឲ្យមានការឆ្លងទៅបំពង់ក, ធ្មេញ និងមាត់។
៧. សម្រួលដល់សម្ពាធឈាម ៖ ការទទួលទានតែបៃតងត្រូវបានគេដឹងថាអាចកាត់បន្ថយហានិភ័យជំងឺសម្ពាធឈាមខ្ពស់។
៨. កាត់បន្ថយកូឡេស្តេរ៉ុល ៖ ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ដែលមានក្នុងឈាម និងធ្វើឲ្យមានសមាមាត្រកូឡេស្តេរ៉ុលប្រសើរឡើង។
៩. ថែរក្សាស្បែក ៖ តែបៃតងអាចជួយបំបាត់ស្នាមជ្រីវជ្រួញ និងកោសិកាចាស់ៗដែលបណ្ដាលឲ្យអ្នកចាស់មុនអាយុ។ មិនតែប៉ុណ្ណោះវាជួយទប់ស្កាត់កម្ដៅថ្ងៃដែលធ្វើឲ្យស្បែកយើងខូចទៀតផង។
១០. ប្រឆាំងមេរោគ និងបាក់តេរី ៖ តែបៃតងអាចសម្លាប់មេរោគ និងបាក់តេរីមានក្នុងខ្លួនយើង ហើយវាមានប្រសិទ្ធិភាពសម្រាប់ការព្យាបាលជំងឺឱកាសនិយមជាច្រើនទៀត។ ។
១១. ទប់ស្កាត់ជំងឺមហារីកបំពង់អាហារ ៖ កាត់បន្ថយហានិភ័យជំងឺមហារីកបំពង់អាហារ ព្រោះសារជាតិដែលមាននៅក្នុងតែបៃតងអាចសម្លាប់កោសិកាមហារីកទូទៅក្នុងជាលិកាដែលធ្វើឲ្យជាលិកាយើងមានសុខភាពល្អ។
តោះ!ចាប់ផ្ដើមទទួលទានតែបៃតងឥលូវនេះទាំងអស់គ្នាដើម្បីសុខភាព និងសម្រស់យើង