មិនគួរឱ្យជឿ!អាហារជាតិផ្អែមទាំងនេះក៏ជួយយើងឱ្យស្រកទម្ងន់បាន
- 2017-04-26 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឱ្យជឿ!អាហារជាតិផ្អែមទាំងនេះក៏ជួយយើងឱ្យស្រកទម្ងន់បាន
អ្នកគ្រប់គ្នាធ្លាប់តែគិតថា អាហារដែលមានជាតិផ្អែមងាយនឹងធ្វើឱ្យយើងឡើងទម្ងន់ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវថ្មីគឺមិនដូច្នោះទេ ។ ខាងក្រោមនេះជាអាហារសម្រន់ដែលមានជាតិផ្អែមទាំង ៤ មុខដែលអាចជួយយើងក្នុងការសម្រកទម្ងន់៖
១. ភេសជ្ជៈផ្សំពីគ្រាប់ជី៖ ទោះជាភេសជ្ជៈដែលផ្សំពីគ្រាប់ជីនោះមានជាតិផ្អែមក៏ដោយ វានៅតែអាចជួយអ្នកក្នុងការសម្រកទម្ងន់ ព្រោះគ្រាប់ជីមានសារជាតិហ្វាយប័រ (Fiber) និងប្រូតេអ៊ីនខ្ពស់ ពន្លឿនដល់ដំណើរការរំលាយអាហារ ។
២. សូកូឡាខ្មៅ៖ សូកូឡាខ្មៅបង្កើនដំណើរការមេតាប៉ូលីស ដែលមាននាទីរំលាយអាហារនិងបញ្ចេញថាមពល ។ ប៉ុន្តែត្រូវជ្រើសរើសសូកូឡាដែលមានជាតិកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ។
៣. សូកូឡាទឹកដោះគោ៖ វាមានផ្ទុកជាតិកាល់ស្យូមច្រើនជំនួយដល់រាងកាយ ដែលកាល់ស្យូមក៏មាននាទីរារាំងការឡើងទម្ងន់ផងដែរ ។
៤. យ៉ាអួរស្រ្តប៊ឺរី៖ យ៉ាអួរផ្ទុកជាតិកាល់ស្យូម ព្រមទាំងជួយដុតកម្លោចជាតិខ្លាញ់ ។